October 7, 2022

សុខភាព សម្រស់

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិទ្ធ...
ភ្នែកមិនរលោងស្អាត មើលទៅហត់ៗ អាចជាលទ្ធផលនៃភាពអស់កម្លាំង គេងមិនលក់ម៉ោងធ្វើការយូរ ការសម្លឹងមើលអេក្រង់កុំព្យូទ័រជាបន្តបន្ទាប់ កង្វះអាហារូបត្ថម្ភ ការផឹកស្រាច្រើនពេក ការខ្សោះជាតិទឹក ការជក់បារី និងសូម្បីតែបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាថ្លើមខ្សោយជាដើម។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីតិចនិកក្នុងការទទួលបានភ្នែករលោងស្រស់ស្អាត។ ១. ចំណិតត្រសក់ ឬដំឡូងបារាំង ការ​ដាក់​ចំណិត​ត្រសក់ ឬ​ដំឡូងបារាំង​ពីលើ​ភ្នែក...
ការគេងហៀរទឹកមាត់ អាចជាទម្លាប់របស់មនុស្សមួយចំនួន។ វាមិនមែនជាបញ្ហាកម្រនោះទេ ហើយក៏មិនមែនជាបញ្ហាធ្ងន់ធ្ងរផងដែរ។ តែការដែលមានបញ្ហានេះ គឺមិនល្អប៉ុន្មាននោះទេ ព្រោះថាវាមើលទៅហាក់បីដូចជាគ្មានអនាម័យ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីដោះស្រាយបញ្ហាហៀរទឹកមាត់ នៅពេលគេងលក់ ដោយស្រួលៗងាយៗ។ ១. ពិចារណាទទួលការវះកាត់ ជួនកាល វេជ្ជបណ្ឌិតប្រហែលជានឹងណែនាំឲ្យអ្នកទទួលការវះកាត់ ដើម្បីកាត់ក្រពេញចេញ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរទាក់ទងជាមួយសសៃប្រសាទដែលជាហេតុបណ្ដាលឲ្យមានការហៀរទឹកមាត់ច្រើនហួស។...
លោកអ្នកពិបាកផ្តោតអារម្មណ៍មែនទេ? វាពិបាកណាស់នៅពេលដែលអារម្មណ៍របស់យើងមិនមូល ព្រោះថាយើងត្រូវបំពេញការងារប្រចាំថ្ងៃ។ បើចេះតែបែកអារម្មណ៍ដូច្នេះ ប្រាកដជាមេដេញចេញមិនខាននោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់អ្វីដែលអ្នកគួរទទួលទាន ៣ប្រភេទ ដើម្បីឱ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង និង អាចផ្តោតបានកាន់តែល្អប្រសើរ។ ១. អាហារពេលព្រឹក អាហារពេលព្រឹក គឺជាអាហារដ៏សំខាន់ជាងគេក្នុងចំណោមអាហារទាំង ៣ ពេល។...
ជីវិតនៅពេលបច្ចុប្បន្ននេះ គឺមនុស្សម្នាក់ៗតែងតែរវល់និងការងាររបស់ខ្លួន។ ដូច្នោះយើងត្រូវតែរត់ តាមការឈានទៅមុខរបស់ពិភពលោក ដែលនេះធ្វើឱ្យមនុស្សមួយចំនួនមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ។ ការសិក្សាបានបង្ហាញឱ្យឃើញថា ការហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី ជួយដល់សុខភាពជាច្រើនចំណុច។ ១.បន្ថយការកើតជំងឺបេះដូង អត្ថប្រយោជន៍ផ្សេងមួយទៀតគឺថា អ្នកអាចរីករាយនឹងការដើរ ដោយសារតែវាជួយបន្ថយការប្រឈមនឹងជំងឺបេះដូងដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងលើសសម្ពាធឈាមបាន។ ការដើរនឹងជួយសម្រួលដល់សម្ពាធឈាម តាមរយៈបង្កើនរបត់ឈាមរត់។...
តែ ​មាន​ផ្ទុក​សារធាតុញៀន ជាតិ​កាហ្វេអ៊ីន ហើយ​តែ​មួយ​ចំនួនមាន​ជាតិ​ញៀន​ខ្ពស់​ជាង​កាហ្វេ​ទៅ​ទៀត។ ចុះបើចូល​ចិត្ត​ផឹក​តែ និងផឹកច្រើន អាច​ប៉ះ​ពាល់សុខភាព​អត់? អត្ថបទនេះបកស្រាយដូចខាងក្រោម៖ ១- បញ្ហា​ញៀន​ជាតិ​កាហ្វេអ៊ីន ជាតិ​កាហ្វេ​អ៊ីន​ អាច​ធ្វើ​ឲ្យ​ភ្ញោច​ប្រព័ន្ធ​ប្រសាទ​កណ្ដាល ខណៈ​ផឹក​ជាតិ​កាហ្វេ​អ៊ីន​ញឹក​ញាប់​ អាច​បណ្ដាល​ឲ្យ​ញៀន​ (Physical Dependence)។ ពេល​យើង​ចាប់​ផ្ដើម​ញៀនតែ...
ខែ.រងារបានមកដល់ហើយ ការងូតទឹកក្តៅក៏កំពុងតែមានការពេញនិយម។ តែតើអ្នកដឹងទេថា ការងូតទឹកត្រជាក់ជួយដល់ស្បែកនិងសុខភាពរបស់អ្នកជាងការងូតទឹកក្តៅ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍សម្រាប់សុខភាព ដែលបានមកពីការងូតទឹកត្រជាក់? ១. ល្អសម្រាប់ស្បែកនិងសរសៃសក់ ទោះបីជាការងូតទឹកក្ដៅជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងស្រួលខ្លួន ប៉ុន្តែវាអាចកម្ចាត់នូវបាក់តេរីល្អៗចេញពីស្បែកបានយ៉ាងងាយ ជាពិសេសនៅពេលដែលអ្នកចំណាយពេលងូតទឹកយូរៗ។ នេះក៏ព្រោះតែវាបំផ្លាញស្រទាប់ការពារនៃស្បែកបណ្ដាលឱ្យស្បែកងាយនឹងស្ងួតរលាក។ ការងូតទឹកក្ដៅក៏មិនល្អសម្រាប់សក់ផងដែរ ដោយវាអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះជាក់ជាមិនខាន។...
តើអ្នកធ្លាប់មានអារម្មណ៍ងងុយគេងខ្លាំង ឬ វិលមុខ ក្រោយពីទទួលទានអាហារដែរឬទេ? តើនេះមកពីអ្វីទៅ? នេះគឺដោយសារតែចរន្តឈាមត្រូវទៅផ្គត់ផ្គង់នៅប្រព័ន្ធរំលាយអាហារ ក្រោយពីទទួលទានរួច។ ដូចនេះ ខួរក្បាលនិងសរីរាង្គផ្នែកខាងលើ មិនសូវជាបានឈាមមកចិញ្ចឹមទេ។ តើអ្នកគួរធ្វើបែបណា ដើម្បីដោះស្រាយបញ្ហានេះ? ១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពបំផុតសម្រាប់ដោះស្រាយបញ្ហាសម្ពាធឈាមចុះទាប គឺការបង្កើនការទទួលទានទឹក។...
ស្នាមអុច.ខ្មៅភាគច្រើន បណ្តាលមកពីធ្លាប់ឡើងមុន ឬ ក៏អាចមកពីកើនឡើងការបញ្ចេញជាតិមេឡានីនច្រើនពេក។ កម្រិតនៃជាតិមេឡានីន គឺជាសារធាតុពណ៌ដែលកំណត់ពណ៌ស្បែក ហើយវាបញ្ចេញខ្លាំងនៅពេលស្បែកប៉ះជាមួយនឹងពន្លឺព្រះអាទិត្យ។ ដោយសារតែស្នាមអុច.ខ្មៅ អ្នកប្រាកដណាស់មិនសូវសប្បាយចិត្តទេពេលចេញទៅណាមកណាម្តងៗ ព្រោះតែអ្នកត្រូវតុបតែងមុខបិទបាំងវា។ ជាដំណឹងល្អគឺថា ស្នាមអុច.ខ្មៅអាចត្រូវកម្ចាត់បានយ៉ាងងាយ ប្រសិនបើមានការព្យាបាលយ៉ាងត្រឹមត្រូវ។ នៅក្នុងការព្យាបាលនោះ ក៏មានការចូលរួមពីដើមប្រទាលកន្ទុយក្រពើផងដែរ។ តើអ្នកដឹងទេថាដើមប្រទាលកន្ទុយក្រពើ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម...
ការសម្អាតរាងកាយ គឺពិតជាសំខាន់ណាស់ សម្រាប់ការរក្សាអនាម័យឱ្យបានល្អ។ តែតើអ្នកដឹងទេថា ផ្នែកខ្លះនៃរាងកាយ នឹងមានសុខភាពកាន់តែល្អ ប្រសិនបើយើងមិនសម្អាត? អ្នកប្រហែលជាកំពុងតែចង់ដឹងហើយមែនទេ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ផ្នែកលើរាងកាយ៣កន្លែង ដែលមិនទាមទារការសម្អាតញឹកញាប់។ ១. សក់ បើសិនជាអ្នកចូលចិត្តងូតទឹកតែមួយថ្ងៃមួយដងនោះ វាគឺជារឿងល្អណាស់។ យ៉ាងណាមិញ គួរតែកុំកក់សក់គ្រប់ពេលដែលអ្នកងូតទឹកអី...