August 8, 2022

សុខភាព សម្រស់

ចង់ឡើងទម្ងន់មែនទេ? ការញ៉ាំអាហារសម្បូរជាតិខ្លាញ់ នឹងភេសជ្ជៈអាចជួយអ្នកឡើងទម្ងន់ ប៉ុន្តែវាអាចបំផ្លាញសុខភាពរបស់អ្នកក្នុងពេលតែមួយ។ ដូច្នេះហើយ ទោះបីជាអ្នកចង់ឡើងទម្ងន់ក៏ដោយ អ្នកត្រូវតែប្រាកដថា អ្នកញ៉ាំអាហារដែលមានសុខភាពល្អ ហើយនៅតែមានរាងស្អាតនិងសុខភាពល្អ។ ១. លើកដុំដែក ដើម្បីប្រាកដថាកាឡូរីដែលលើសទៅសាច់ដុំរបស់អ្នក ជំនួសឲ្យការប្រែទៅជាខ្លាញ់ នៅពេលអ្នកហាត់ប្រាណ អ្នកគួរតែផ្តោតលើការហ្វឹកហាត់លើកដុំដែក។ ព្យាយាមទៅកន្លែងហាត់ប្រាណ ហើយលើកដុំដែក...
ថ្ងៃឈប់សម្រាកមនុស្សម្នាក់ៗតែងតែមាន ហើយអ្វីដែលអ្នកកំពុងរង់ចាំ ដើម្បីចំណាយពេលវេលាជាមួយនិងគ្រួសារ ឬ មិត្តភ័ក្រ្ត។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា មនុស្សភាគច្រើនមានការឡើងទម្ងន់ច្រើន ក្រោយពីថ្ងៃឈប់សម្រាកកន្លងផុតទៅ។ តើយើងគួរត្រូវធ្វើបែបណា ទើបអាចដោះស្រាយបញ្ហានេះបានជោគជ័យ? ១. គេងលក់ឲ្យបានស្កប់ កុំប្រើប្រាស់ពេលវេលាឈប់សម្រាករបស់អ្នកដើរលេងហួសហែតពេក។ ចូរកុំភ្លេចថាការគេងនៅពេលយប់ ព្រោះថារាងកាយអ្នកក៏ត្រូវការការគេងផងដែរ។ កង្វះនៃការគេង អាចបង្កើនចំណង់អាហាររបស់អ្នកដោយបង្កើនកម្រិតនៃភាពឃ្លានរបស់អ្នកបាន។​...
កាហ្វេដំបូងដែលផ្តល់កម្លាំងដល់យើងភាគច្រើននៅពេលព្រឹក ប្រហែលជាមិនមែនជាវិធីល្អបំផុតដើម្បីចាប់ផ្តើមថ្ងៃរបស់អ្នកទេ។ វេជ្ជបណ្ឌិតជឿជាក់ថា ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានកាហ្វេគឺនៅចន្លោះម៉ោង ៩កន្លះព្រឹក ដល់ ម៉ោង ១១កន្លះព្រឹក។ ចុះប្រសិនបើទទួលទានកាហ្វេពេលព្រឹកក្រោកពីគេងភ្លាមៗ តើនិងមានអ្វីកើតឡើងចំពោះដែរទេ? ១. បញ្ហារំលាយអាហារ ខណៈពេលដែលភេសជ្ជៈសំណព្វចិត្តរបស់អ្នក (កាហ្វេ) និងជួយអ្នកឲ្យស្វាងនៅពេលព្រឹក វាក៏អាចជួយជម្រុញឲ្យប្រើបន្ទប់ទឹកបានញឹកញាប់ជាងមុនផងដែរ។ តាមពិតអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមួយចំនួន...
ជាតិខ្លាញ់ នឹងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឲ្យសសៃឈាមរួមតូចកកស្ទះ បង្កជាជំងឺស្ទះសសៃឈាម ដែលនិងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ វាមានគ្រោះថ្នាក់ខ្លាំងដល់ជីវិត។ ប៉ុន្តែកុំបារម្ភ! អាហារមួយចំនួនដែលអ្នកនិងស្គាល់នៅថ្ងៃនេះ អាចជួយទប់ស្កាត់បានដោយមានប្រសិទ្ធភាពបាន។ ១. ផ្លែទទឹមស្រស់ ផ្លែទទឹមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាតនិងរក្សាសុខភាពសសៃឈាមល្អប្រសើរ។ ទទឹមក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិក នៅក្នុងរាងកាយ...
ខួរក្បាលរបស់យើង ហាក់បីដូចជាមេបញ្ជាការប្រចាំរាងកាយអ៊ឺចឹង។ វាជាអ្វីដែលមនុស្សគ្រប់គ្នាគិតថា ជាសរីរាង្គសំខាន់បំផុត។ ដូចសរីរាង្គដទៃទៀតនៃរាងកាយដែរ ខួរក្បាលរបស់យើងអាចទទួលរងពីកត្តាផ្សេងៗ ដែលពេលខ្លះយើងនឹកស្មានមិនដល់។ ថ្ងៃនេះអ្នកនិងដឹងពី៣ចំនុច ដែលអាចប៉ះពាល់ដល់សុខភាពខួរក្បាលរបស់យើង ខណៈដែលយើងមិនបានដឹងខ្លួនទាល់តែសោះ។ ១. កង្វះទំនាក់ទំនង ការសិក្សាដែលធ្វើឡើងនៅសាកលវិទ្យាល័យមីឈីហ្គែន សហរដ្ឋអាមេរិក បានបង្ហាញថា សូម្បីតែការប្រាស្រ័យទាក់ទងសូម្បីតែ ១០នាទីក្នុងមួយថ្ងៃ...
បេះដូងលោតញាប់អាចមកពីអ្នកជួបនិងមនុស្សដែលអ្នកលួចស្រឡាញ់ ហើយអៀនជាមួយនិងគេពេក។ តែមិនមនុស្សគ្រប់គ្នា សុទ្ធតែអាចជួបមនុស្សដែលខ្លួនលួចស្រឡាញ់នោះទេ។ វាមានកត្តាជាច្រើនយ៉ាង ដែលធ្វើឲ្យបេះដូងលោតញាប់ខុសធម្មតា ដែលក្នុងនោះមាន៣ចំនុច ដែលអ្នកនិងបានដឹងនៅថ្ងៃនេះ។ ១. ទទួលទានកាហ្វេច្រើនពេក ការទទួលទានកាហ្វេខ្លាំង ឬច្រើនពេក អាចបណ្ដាលឲ្យបេះដូងលោតញាប់ខុសធម្មតា។ នោះក៏ព្រោះតែកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន និងលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលសុទ្ធតែជាកត្តានាំឲ្យបេះដូងលោតញាប់។ ២. កង្វះជាតិទឹកក្នុងរាងកាយ...
ជាការពិតណាស់ កាហ្វេល្អសម្រាប់សុខភាព នៅពេលដែលយើងប្រើវាត្រូវ តែវាក៏មិនល្អដែរនៅពេលដែលយើងញៀនវា។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីអាការៈកើតឡើងលើអ្នកញៀនកាហ្វេ នៅពេលដែលមិនបានផឹក។ ​ ១. ឈឺក្បាលខ្ទោកៗ មួយក្នុងចំណោមរោគសញ្ញា ឬអាការៈទូទៅបំផុតនៃការផ្ដាច់កាហ្វេគឺ ឈឺក្បាល។ ​នោះក៏ព្រោះតែនៅពេលអ្នកទទួលទានកាហ្វេ សសៃឈាមទៅកាន់ខួរក្បាលនឹងប្រែជារួមតូចពន្យឺតលំហូរឈាម ហើយនៅពេលអ្នកឈប់ទទួលទាននោះជាតិកាហ្វេអ៊ីនក៏គ្មានឥទ្ធិពលអ្វីលើសសៃឈាមទៀតទេក្រោយមកឈាមក៏ស្ទុះហូរទៅកាន់ខួរក្បាលភ្លាមៗនាំឲ្យកើតមានអាការៈឈឺក្បាល។ ២. អស់កម្លាំងមិនចង់ធ្វើអ្វីសោះ...
អារម្មណ៍អវិជ្ជមាន អាចគ្រប់ដណ្តប់លើការសម្រេចចិត្តរបស់យើងបាន ប្រសិនបើយើងមិនចេះគ្រប់គ្រងវាឱ្យបានល្អ។ ជីវិតអ្នកនឹងស្រស់ថ្លា បើអ្នកចេះរបៀបលុបបំបាត់វា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីទាំងនោះ។ សាកល្បងយកវិធីទាំងនេះទៅប្រើប្រាស់ ដើម្បីឱ្យអារម្មណ៍អវិជ្ជមានរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រង។ ១. រៀនបដិសេធ អ្នកមិនគួរយល់ព្រម ឬមិនបដិសេធសោះនោះទេ។ ប្រសិនបើអ្នកមានបន្ទុកច្រើន ឬស្មុគស្មាញខ្លាំងហើយ ចូររៀននិយាយបដិសេធខ្លះ ដើម្បីទប់ស្កាត់ការដាក់សម្ពាធលើខ្លួនឯងលើសកម្រិតពេក។...
ការបែកញើសគឺជារឿងធម្មតារបស់មនុស្សយើងទៅហើយ។ វាដើរតួនាទីបញ្ចុះកម្តៅរាងកាយ និង បញ្ចេញជាតិពុលពីខាងក្នុង។ តើអ្នកមានដឹងទេថា ស្ថានភាពញើសរបស់អ្នកមួយចំនួន អាចជាកញ្ចក់ឆ្លុះពីស្ថានភាពសុខភាពខាងក្នុង? ជាការពិតណាស់ ថ្ងៃនេះ អ្នកនិងបានស្គាល់ពីស្ថានភាពបែកញើស៣ចំណុច ដែលអ្នកគួរចាប់អារម្មណ៍បំផុត។ ១. ការបែកញើសច្រើនពេក ការបែកញើសច្រើនពេកត្រូវបានគេហៅថា hyperhidrosis ហើយអាចកើតឡើងក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ដោយគ្មានហេតុផលនៅពីក្រោយវា។...
ការកែលម្អសុខភាព និងសុខុមាលភាពរបស់យើង មិនមែនកើតឡើងពីជម្រើស ឬសកម្មភាពតែមួយទេ ប៉ុន្តែមកពីទម្លាប់ទាំងមូលតែម្តង។ ប្រសិនបើយើងចង់រីករាយនឹងភាពដែលមានសុខភាពល្អ អ្នកគួរតែប្រមូលសកម្មភាពល្អៗសម្រាប់រាងកាយយកមកអនុវត្ត។ ក្នុងចំណោមសកម្មភាពទាំងនោះ អ្នកគួរតែមានការហែលទឹកផងដែរ។ ការហែលទឹកធ្វើឱ្យមានភាពងាយស្រួលក្នុងការទទួលយករបៀបរស់នៅដែលមានសុខភាពល្អជាងមុន ពីព្រោះការហាត់ប្រាណក្នុងទឹក ពិតជាមានភាពរីករាយ។ វាងាយស្រួលជាងការហាត់ប្រាណផ្សេងទៀត ដែលទាមទារការប្តេជ្ញាចិត្តខ្ពស់បំផុត។ ការហែលទឹកផ្តល់អត្ថប្រយោជន៍ដល់រាងកាយដូចជា៖ បំបាត់ការឈឺចាប់សន្លាក់​ បន្ធូរភាពតានតឹងសាច់ដុំ...