October 5, 2022

សុខភាព សម្រស់

ការសិក្សាថ្មីមួយបានពិនិត្យលើកូវីដបម្លែងថ្មី IHU ដែលត្រូវបានរកឃើញដំបូងគេនៅប្រទេសបារាំង ហើយរកឃើញថាវាមិនមានអ្វីគួរឲ្យបារម្ភណ៏ខ្លាំងក្លានោះទេរហូតមកដល់ពេលនេះ។ ការសិក្សាដែលបានបោះពុម្ពផ្សាយនៅលើ medRxiv ក្រោយពីមានការរកឃើញនៅប្រទេសបារាំង។ អ្នកស្រាវជ្រាវបានរកឃើញថា វ៉ារ្យ៉ង់នេះមិនទាន់រីករាលដាលដល់កម្រិតណា ដែលជាកង្វល់ធំនៅឡើយទេ។ អ្នកស្រាវជ្រាវបាននិយាយថា៖ “ការសិក្សានេះបានពិពណ៌នាអំពីការលេចឡើងនៃកូវីដប្រភេទថ្មី ហើយដាក់ឈ្មោះថា IHU តែម្តង។ ទោះជាយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវបាននិយាយថា វានៅមានការព្រួយបារម្ភណ៏តិចនៅឡើយទេ...
ចំនួនម៉ោងនៃការគេងរបស់មនុស្សម្នាក់ៗគឺមានភាពខុសគ្នា វាអាស្រ័យទៅតាមអាយុរបស់ពួកគេដែលមានចាប់តាំងពីទារករហូតដល់មនុស្សវ័យចំណាស់។ ជាទូទៅមនុស្សពេញវ័យគឺតម្រូវឲ្យគេងយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃដើម្បីការទ្រទ្រង់សុខភាពរបស់ពួកគេ។ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព សម្រស់ និងគុណភាពជីវិតរបស់ពួកគេបានទៀតផងដែរ។ តាមការស្រាវជ្រាវបង្ហាញថាមនុស្សពេញវ័យជាង ៣៥ ភាគរយគេងតិចជាង ៧ ម៉ោងក្នុងមួយយប់ដោយសារការព្រួយបារម្ភនានា ស្ត្រេស និងស្ថានភាពលំបាកនៅក្នុងជីវិតរស់នៅដែលបានធ្វើឲ្យខួរក្បាលរបស់ពួកគេមានភាពស្មុគស្មាញរហូតធ្វើឲ្យមានការគេងមិនដែលលក់ស្រួល...
ខួរក្បាលរបស់មនុស្ស គឺជាផ្នែកសំខាន់មួយនៃរាងកាយ ដូច្នេះវាទាមទារការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីដំណើរការបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបំផ្លាញខួរក្បាលរបស់លោកអ្នកបាន ប្រសិនបើអ្នកនៅតែបន្ត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនោះ។ ១. ការជក់បារី ទម្លាប់ប្រចាំថ្ងៃមួយទៀតដែលបំផ្លាញខួរក្បាលមនុស្សគឺការជក់បារី និងថ្នាំដទៃទៀត ដូចជាកញ្ឆា និង កូកាអ៊ីន ជាដើម។...
គ្រូពេទ្យជំនាញខាងសើស្បែក ណែនាំឲ្យប្រើឡេការពារកម្តៅថ្ងៃដែលផ្តល់នូវការការពារទូលំទូលាយ ក្នុងកម្រិត SPF 30 ឬ ខ្ពស់ជាងនេះ ហើយធន់នឹងទឹករាល់ពេលដែលអ្នកចេញទៅក្រៅ ទោះបីជាថ្ងៃដែលមិនមានកម្តៅថ្ងៃក៏ដោយ។ ការលាបឡេការពារកម្តៅថ្ងៃឲ្យបានគ្រប់គ្រាន់ ហើយវាគួរតែត្រូវបានលាបឡើងវិញនៅពេលដែលនៅខាងក្រៅប្រហែលរៀងរាល់ពីរម៉ោងម្តង និង បន្ទាប់ពីហែលទឹក ឬបែកញើស។ តើមូលហេតុអ្វីបានជាវាមានសារៈសំខាន់បែបនេះចំពោះអ្នក? ១. វាកាត់បន្ថយការរលាកនៃស្បែក...
ភាគច្រើនមនុស្សយើងកម្រនឹងយកចិត្តទុកដាក់ចំពោះសុខភាពបំពង់កណាស់ លុះត្រាតែមានអារម្មណ៍ថា រមាស់, ស្ងួតបំពង់ក ឬចាប់ផ្ដើមឈឺចាប់ពិបាកលេបអាហារ។ ការថែរក្សាសុខភាពបំពង់កគ្មានអ្វីពិបាកនោះទេ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែអនុវត្តនូវទម្លាប់មួយចំនួន ដែលអ្នកនឹងស្គាល់នៅថ្ងៃនេះ! ១. ប្រើច្រាសដុសធ្មេញដល់ស្អាត នេះក៏ព្រោះតែមេរោគបាក់តេរីដែលមានប្រភពចេញពី អាហារ និងវត្ថុធាតុដើមផ្សេងៗទៀតអាចជាប់នៅក្នុងច្រាសដុសធ្មេញ បន្ទាប់ពីអ្នកធ្វើការដុសសម្អាតធ្មេញ។ ដូច្នេះនៅមុនពេលអ្នកដុសសម្អាតធ្មេញនៅពេលព្រឹក ចូរលាយអំបិល...
តើអ្នកចូលចិត្តធ្វើអ្វីក្រោយពីបាយល្ងាចរួច? គេងមើលទូរទស្សន៍ ឬ ក៏មើលគេ Live និយាយពីនេះពីនោះ? ប្រសិនបើអ្នកចង់បានសុខភាពល្អ អ្នកគួរសាកល្បងដើរហាត់ប្រាណដោយសារតែគេបានរកឃើញថា  វាជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តបានយ៉ាងច្រើន។ ១. កាត់បន្ថយស្ត្រេស ការចំណាយពេលពី ២០ ទោ ៣០ នាទី ដើម្បីដើរភ្លាម...
ប្អូនតូច​របស់​អ្នក ​(លិង្គ) អាច​មានសុខភាពមិនល្អបានយ៉ាងងាយ ប្រសិនបើអ្នកមិនចេះថែវាឲ្យបានស្រួលនោះទេ។ ប្រសិនបើវាមិនមានសុខភាពល្អ ជីវិតផ្លូវភេទរបស់អ្នកនឹងមិនរលូតដូចគេនោះទេ។ តើអ្នកដឹងទេថា ទម្លាប់រាល់ថ្ងៃរបស់អ្នកមួយចំនួនអាចធ្វើឲ្យវាមានសុខភាពមិនល្អ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនោះ។ ១. មិនធ្វើលំហាត់ប្រាណ លំហាត់ប្រាណមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពលោកអ្នក ដែលមួយក្នុងចំនោមនោះកំពុងពង្រឹងសុខភាពសរីរាង្គឯកជនរបស់អ្នក និងរក្សាវាឲ្យស្ថិតក្នុងទម្រង់ល្អបំផុត។ ការសិក្សា​មួយ​បាន​បង្ហាញ​ថា បុរស​ដែល​ហាត់ប្រាណ​តែងតែ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។...
តើអ្នកកំពុងតែមានបញ្ហាឈឺខ្នងមែនទេ? ជាការពិតណាស់ ការឈឺខ្នងគឺកើតឡើងលើមនុស្សជាច្រើន ដែលរាប់ទាំងមនុស្សចាស់និងក្មេងៗ។ នេះក៏ព្រោះតែទម្លាប់រស់នៅប្រចាំថ្ងៃដែលមិនល្អដល់ឆ្អឹងខ្នង។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនេះ ហើយអាចនឹងគិតគូរលុបបំបាត់វាចេញបាន។ ១. មិនហាត់ប្រាណ ការធ្វើលំហាត់ប្រាណជួយដល់បង្កើនការលូតលាស់នៃសាច់ដុំដែលចាំបាច់សម្រាប់ការទ្រទ្រង់ខ្នងផងដែរ។ នៅពេលអ្នកមិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ទេនោះអាការៈឈឺខ្នងនឹងលេចឡើង។ ការមិនធ្វើលំហាត់ប្រាណសោះក៏ជះឥទ្ធិពលដល់សុខភាពសន្លាក់គួរឲ្យកត់សម្គាល់ដោយលំហូរឈាមទៅកាន់សន្លាក់ត្រូវបានកាត់បន្ថយ។ ការធ្វើលំហាត់ប្រាណទៀងទាត់ ឬរាងកាយមានភាពសកម្មពិតជាអាចជួយទប់ស្កាត់បញ្ហាសន្លាក់បានយ៉ាងល្អប្រសើរ។ ២. អង្គុយយូរ...
​ផ្លែ​ឈើគឺជាវា​ជាអាហារ​ផ្អែម្យ៉ាង និង​​មាន​គ្រាប់ ហើយ​អាច​បរិភោគ​ជា​អាហារបាន​។ ហើយវាក៏មានអត្ថប្រយោជន៍និមួយៗរបស់វាដែរលអាចជួយដល់សុខភាពលោកអ្នកបានល្អប្រសើរទៀតផង។ ទាំងនេះជាផ្លែឈើដែលជួយលាង​ជាតិពុល​ក្នុង​រាង​កាយរបស់លោកអ្នកមានដូចខាងក្រោម: ប៉ោម​ (Apple)​ :​ ជា​ផ្លែ​ឈើ​ល្អ​បំផុត​ សម្រាប់​កម្ចាត់​វត្ថុ​កខ្វក់​ក្នុង​រាង​កាយ​ ព្រោះ​ផ្លែ​ប៉ោម​ សម្បូរ​សារធាតុ​ផេ​ក​ទី​ន​ (Pactin)​ ដែល​ជួយ​នាំ​សារធាតុពុល​ ទៅ​កម្ចាត់​ចោល​ ព្រមទាំង​មានគុណ​សម្បត្តិ​ ការពារ​មិន​អោយ​ប្រូតេអ៊ីន​...
នៅពេលអ្នកទៅផ្សារទំនើបនានា អ្នកប្រហែលជាប្រើប្រាស់ជណ្តើរយន្តច្រើនជាងជណ្តើរជើង។ នេះក៏ព្រោះតែវាមិនហត់ និង លឿនរហ័សទាន់ចិត្ត។ តើអ្នកដឹងទេថា ការឡើងកាំជណ្តើរមានអត្ថប្រយោជន៍ខ្លាំងប៉ុនណានោះសម្រាប់សុខភាព? ថ្ងៃនេះ អ្នកនិងបានស្គាល់។ ១. ជួយគ្រប់គ្រងសម្ពាធឈាម ការធ្វើលំហាត់ប្រាណទៀងទាត់ជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ក៏ដូចជាទប់ស្កាត់បាននូវបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ការមិនធ្វើលំហាត់ប្រាណសោះ និងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឲ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។...