បន្ទាយមានជ័យ៖ បុរស់ម្នាក់មិនដឹងមានបញ្ហាផ្លូវចិត្តឬក៏យ៉ាងណាបានយកកាំបិតប៉័ងតោអារកបម្រុងសំលាប់ខ្លួនឯងតែត្រូវសាច់ញាតិជួយទាន់បង្កជាការផ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ដន ឌួន ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ពេលដែលជនរងគ្រោះអាករបម្រុងសំលាប់ខ្លួននោះជនរងគ្រោះបានទៅយកកាំបិតប៉័ងតោពីចង្ក្រានបាយ ហើយរត់ចេញមកក្រៅរួចអារកខ្លួនឯងបណ្តាលហូរឈាមស្រចខ្លួន ភ្លាមៗនោះត្រូវបានសាច់ញាតិជិតខាងឃើញរត់ទៅឆក់យកកាំបិតចេញ រួចក៏បញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗតែម្ដង។ ប្រភពដដែលបានបញ្ជាក់ថែមទៀតថា...
សន្តិសុខ សង្គម
នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនីសឹងពោធិ៍សាត់១រួចហើយនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើដំណើរមកកាន់កន្លែងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងជួបកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅការដ្ឋាននេះផងដែរ។ សូមជម្រាបថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់...
នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលប្រព្រឹត្តទៅនៅអគារនាយកដ្ឋានសុចរិតភាព...
សៀមរាប ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣...
បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវអំពាវដល់លោកគ្រូ អ្នកគ្រូ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត...
បាត់ដំបង ៖ នៅព្រឹកថ្ងៃ១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ...
កំពង់ធំ ៖ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណជាង១លាន១២ម៉ឺននាក់ ខណៈពិធីបុណ្យនេះកំពុងបន្តលេងរហូតដល់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ឯកឧត្តម ថោង...
ទីស្ដីការក្រសួងយុត្តិធម៌ ៖ នារសៀលថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងយុត្តិធម៌...
ភ្នំពេញ៖ បុរសចំនួន ០៣នាក់ត្រូវបានរងរបួសធ្ងន់ស្រាល ក្រោយពីពួកគេបើករថយន្តមួយគ្រឿងក្នុងស្ថានភាពល្បឿនលឿនក៏បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដេីម ហើយបន្តបុកចូលការដ្ឋានសំណង់ មួយកន្លែងទៀតបណ្ដាលឲ្យក្រឡាប់ផ្ងារជើងនិងរងការខូចខាត ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១ៈ១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្ត...
ភ្នំពេញ ៖ តាមរយៈវីដេអូគ្រោះថ្នាក់ចរាចរណ៍មួយ ដែលភាគីម្ខាងបានគេចចេញពីកន្លែងហេតុ ដោយមានមនុស្សផ្សេងចេញមុខជាអ្នកតំណាងដោះស្រាយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន យ៉ាងដូច្នេះថា ៖ ជាការកត់សម្គាល់ គ្រោះថ្នាក់ចរាចរណ៍មួយចំនួនកើតឡើង ភាគីបង្កតែងគេចខ្លួនពីកន្លែងកើតហេតុតាមមធ្យោបាយផ្សេងៗ។...