March 21, 2023

សន្តិសុខ សង្គម

ភ្នាក់ងារសណ្ដាប់ធ្នាប់ សហការជាមួយភ្នាក់ងារទេសចរណ៍ ក្នុងការដាំបង្គោលសងខាងផ្លូវការពារការចតយានយន្តគ្រប់ប្រភេទនៅក្បែរខ្លោងទ្វារជ័យ។ ក្នុងនោះ ក្រុមការងារបានដាំបង្គោលបានចំនួនដាំ៤៦បង្គោល ហើយនិងបន្តដាំចំនួន២៥បង្គោលនៅសងខាងបន្ថែមទៀត រក្សាបាននូវសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ រួមទាំងលើកកម្ពស់បរិស្ថានបរិវេណខ្លោងទ្វារជ័យដែលជាច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ និងផ្លូវវង់តូចឱ្យកាន់តែល្អប្រសើរ។ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ទៅលើសណ្តាប់ធ្នាប់ សោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។ សូមភ្ញៀវទេសចរដែលបានមកទស្សនាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គររបស់យើង។...
ពេលច្បាប់ថ្មីនេះចេញ ទោះបង្រៀនច្រើនឆ្នាំប៉ុនណា ក៏មិនអាចមានឈ្មោះជាសាស្រ្តាចារ្យដែរ បើគ្មានសញ្ញាបត្របណ្ឌិត និងមិនបានសរសេរសៀវភៅតាមចំនួនកំណត់។ រាជបណ្ឌិត្យសភាកម្ពុជា មានបំណងបង្កើតសេចក្តីព្រាងច្បាប់ថ្មីមួយ គឺសេចក្តីព្រាងច្បាប់ស្តីពីសាស្រ្តាចារ្យ។ គោលគំនិតសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺកំណត់ឲ្យបានជាក់លាក់ថា បុគ្គលមានលក្ខណសម្បត្តិបែបណា ទើបក្លាយជាសាស្រ្តាចារ្យ (Professor)។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១...
ប៉ៃលិន៖បុរសម្នាក់ចុះហែលទឹកស្ទឹងយកកំណាត់ឈើអណ្តែតទឹកកំពុងហូរខ្លាំងត្រូវទឹកកួចលិចបាត់ក្នុងស្ទឹង ភ្នំដំបងស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១។ មន្ត្រីនគរបាលប៉ុស្តិ៍អូរតាវ៉ៅបានឱ្យដឹងថា ករណីទឹកកួចមនុស្សបាត់ខ្លួននេះត្រូវពលរដ្ឋឈ្មោះស៊ាង ម៉ាល័យ បានអះអាងថា បុរសដែលបាត់ខ្លួននោះឈ្មោះណាង ស៊ីណាល់ ភេទប្រុស អាយុ ៤៤ឆ្នាំ...
មានរថយន្តកូរ៉េដឹកកញ្ចក់បើកចុះពីលើស្ពានស្ទឹងមានជ័យក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុករះកង់បីឥណ្ឌា ហើយនឹងរថយន្តជាច្រើនគ្រឿងបង្កការភ្ញាក់ផ្អើល..!!! ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តចុះពីចំណោតស្ពានស្ទឹងមានជ័យក្នុងល្បឿនលឿនមិនប្រយ័ត្នជាន់ហ្រ្វាំងមិនស៊ីជ្រុលទៅបុករះរថយន្តនឹងកង់បីឥណ្ឌាចំនួន២ គ្រឿងបន្ថែមទៀតរងការខូចខាតយ៉ាងដំណំបណ្ដាលឱ្យមានមនុស្ស២នាក់រងរបួសស្រាល បង្កឲ្យមានការកកស្ទះពេញដងផ្លូវ២១៧ ហៅផ្លូវមនីរ៉េត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ...
ពត៍មានបឋម: បុករះស្លាប់៣នាក់នៅនឹងកន្លែង និងមានអ្នកស្លាប់ជាបន្តបន្ទាប់ទៀតក្រោយបញ្ជូនដល់មន្ទីពេទ្យ បើយោងតាម សេចក្តីរាយការណ៍ពីក្រុមការងារ សករាជថ្មី បានរាយការណ៍ឲ្យដឹងនៅយប់នេះថា មានបុរសម្នាក់បេីករថយន្ត THUNDRA ស្លាកលេខ ភ្នំពេញ 2AG.7060 លឿនដូចហោះ រេចង្កូតឡេីងចិញ្ចេីមផ្លូវបុក រះ ស្លាប់៣នាក់នៅកន្លែងកេីតហេតុ និងម្នាក់ទៀតស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ...
#កណ្ដាល៖ មន្ត្រីយោធាម្នាក់បម្រើការនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងខេមរភូមិន្ទបានជិះម៉ូតូដួលលើផ្លូវចៃដន្យមានរថយន្តបើកមកពីក្រោយកិនបណ្តាលឱ្យស្លាប់។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤មុខរោងចក្រ ព្យូអឹមអាយ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាលកាលពីល្ងាចថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូម៉ាកហុងដា PCX មួយគ្រឿង ពណ៌ក្រហមលាយខ្មៅ ស្លាកលេខ កណ្តាល1V-1457 បើកបរដោយឈ្មោះ សេន...
ភ្នំពេញ: ជនដៃដល់ជាក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានធ្វើសកម្មភាពកាប់ប្រហាទៅលើយុវជនពីរម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២ ខែតុលាឆ្នាំ២០២១ នៅចំណុចមុខ គណបក្សប្រជាជនកម្ពុជាតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រួចជនបង្កបាននាំគ្នា រត់គេចខ្លួនមកប្រមូលផ្ដុំគ្នានៅចំណុចអតីតតោពីរស្ពាន៧ មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៍ ប្រទះនឹងកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកកំពុងល្បាតឃើញចូលទៅសួរនាំស្រាប់តែជនបង្កនាំគ្នាជិះម៉ូតូរត់គេចខ្លួនប្រសេកប្រសាចត្រូវបានកម្លាំងសមត្ថកិច្ចជិះដេញរហូតមកដល់ចំណុចផ្លូវទាល់សំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣...
(ព្រៃវែង)៖ព្រោះតែទំនាស់ក្នុងការងារ ប្រធាន«គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន»សាខាស្វាយអន្ទរម្នាក់ បានសម្លាប់នារី ជាបុគ្គលិករបស់ខ្លួន បណ្ដាលឱ្យស្លាប់នៅកន្លែងការងារ។ ក្រោយមកជនដៃដល់ បានផឹកស្រាស្រវឹង រួចលួចទៅសម្រាកនៅមន្ទីរពេទ្យ ហើយត្រូវសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនតែម្ដង។ លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឱ្យ«ដើមរាំង»ដឹងថា៖ ជនដៃដល់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុសអាយុ២២ឆ្នាំ...
ឃាត់ខ្លូនជើងខ្លាំងខាងកាប់ចាក់ម្នាក់ ក្រោយបានដើរចូលទៅកាប់ដល់ជនរងគ្រោះដល់កន្លែង តែសំណាងល្អជនរងគ្រោះបានរត់ទាន់ និងរាយការណ៍ដោយទៅសមត្ថកិច្ចភ្លាមៗ.! (កណ្តាល)៖ កំលាំងនគរបាល ស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ ក្រោយបានដើរចូល ទៅស្រែកគំរាមសម្លាប់ និង បម្រុងកាប់ជនរងគ្រោះ នៅនឹងកន្លែង តែសំណាងល្អ ដែលជនរងគ្រោះបាន រត់ទាន់និងបានរាយការណ៍ ទៅសមត្ថកិច្ចបានទាន់ពេលវេលា...