បទវិភាគ

I. លក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញា ១.១ ជំនាញវិជ្ជាជីវៈ ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរកបទ​​ល្មើស​ព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ​ និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម ។​ អង្គការអយ្យការក៏ធានារ៉ាប់រងការ​អនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌព្រមទាំងធា​នា​​​ យកចិត្តទុក​ដាក់លើការផ្សព្វ​ផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន ។ ១.២ ការជ្រើសរើស...