October 3, 2022

Lo Vuthy

ចំនួនម៉ោងនៃការគេងរបស់មនុស្សម្នាក់ៗគឺមានភាពខុសគ្នា វាអាស្រ័យទៅតាមអាយុរបស់ពួកគេដែលមានចាប់តាំងពីទារករហូតដល់មនុស្សវ័យចំណាស់។ ជាទូទៅមនុស្សពេញវ័យគឺតម្រូវឲ្យគេងយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃដើម្បីការទ្រទ្រង់សុខភាពរបស់ពួកគេ។ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព សម្រស់ និងគុណភាពជីវិតរបស់ពួកគេបានទៀតផងដែរ។ តាមការស្រាវជ្រាវបង្ហាញថាមនុស្សពេញវ័យជាង ៣៥ ភាគរយគេងតិចជាង ៧ ម៉ោងក្នុងមួយយប់ដោយសារការព្រួយបារម្ភនានា ស្ត្រេស និងស្ថានភាពលំបាកនៅក្នុងជីវិតរស់នៅដែលបានធ្វើឲ្យខួរក្បាលរបស់ពួកគេមានភាពស្មុគស្មាញរហូតធ្វើឲ្យមានការគេងមិនដែលលក់ស្រួល...
អាមេរិក ៖ ក្រុមហ៊ុន Apple របស់​អា​មេ​រិ​ក​សម្រេច​បាន​កំណត់​ត្រា​ដ៏​សំខាន់​មួយទៀត​ដោយ​មាន​តម្លៃ​ទីផ្សារ​ចំនួន៣​លាន​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ ទី​​៣ មករា ​ឆ្នាំ២០២២ កន្លងមកនេះ ធ្វើ​ឲ្យ​វា​ក្លាយជា​ក្រុមហ៊ុន​មួយជួញដូរ​សាធារណៈ​ដំបូង​របស់​ពិភពលោក​ដែល​មាន​តម្លៃ​ដ៏​មហាសាល​បែប​នេះ​។ ភាគហ៊ុន​របស់ Apple បាន​កើនឡើង​ប្រហែល ៣​ភាគរយ​ក្នុង​រយៈពេល​ខ្លី​ពី ១៨២,៨៥​ដុល្លារ មក...
ខួរក្បាលរបស់មនុស្ស គឺជាផ្នែកសំខាន់មួយនៃរាងកាយ ដូច្នេះវាទាមទារការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីដំណើរការបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបំផ្លាញខួរក្បាលរបស់លោកអ្នកបាន ប្រសិនបើអ្នកនៅតែបន្ត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនោះ។ ១. ការជក់បារី ទម្លាប់ប្រចាំថ្ងៃមួយទៀតដែលបំផ្លាញខួរក្បាលមនុស្សគឺការជក់បារី និងថ្នាំដទៃទៀត ដូចជាកញ្ឆា និង កូកាអ៊ីន ជាដើម។...
អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool បាន​ដាក់​សំណើ​ជា​ផ្លូវការហើយ​ទៅ​កាន់​លី​គ​បាល់ទាត់​អង់គ្លេស (EFL) ដើម្បី​សុំ​ពន្យារពេល​ការ​ប្រកួត​ពានរង្វាន់ EFL Cup (Carabao Cup) វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ ទល់​នឹង​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​វេលា​ម៉ោង ២:៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមករា...
គ្រូពេទ្យជំនាញខាងសើស្បែក ណែនាំឲ្យប្រើឡេការពារកម្តៅថ្ងៃដែលផ្តល់នូវការការពារទូលំទូលាយ ក្នុងកម្រិត SPF 30 ឬ ខ្ពស់ជាងនេះ ហើយធន់នឹងទឹករាល់ពេលដែលអ្នកចេញទៅក្រៅ ទោះបីជាថ្ងៃដែលមិនមានកម្តៅថ្ងៃក៏ដោយ។ ការលាបឡេការពារកម្តៅថ្ងៃឲ្យបានគ្រប់គ្រាន់ ហើយវាគួរតែត្រូវបានលាបឡើងវិញនៅពេលដែលនៅខាងក្រៅប្រហែលរៀងរាល់ពីរម៉ោងម្តង និង បន្ទាប់ពីហែលទឹក ឬបែកញើស។ តើមូលហេតុអ្វីបានជាវាមានសារៈសំខាន់បែបនេះចំពោះអ្នក? ១. វាកាត់បន្ថយការរលាកនៃស្បែក...
ភាគច្រើនមនុស្សយើងកម្រនឹងយកចិត្តទុកដាក់ចំពោះសុខភាពបំពង់កណាស់ លុះត្រាតែមានអារម្មណ៍ថា រមាស់, ស្ងួតបំពង់ក ឬចាប់ផ្ដើមឈឺចាប់ពិបាកលេបអាហារ។ ការថែរក្សាសុខភាពបំពង់កគ្មានអ្វីពិបាកនោះទេ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែអនុវត្តនូវទម្លាប់មួយចំនួន ដែលអ្នកនឹងស្គាល់នៅថ្ងៃនេះ! ១. ប្រើច្រាសដុសធ្មេញដល់ស្អាត នេះក៏ព្រោះតែមេរោគបាក់តេរីដែលមានប្រភពចេញពី អាហារ និងវត្ថុធាតុដើមផ្សេងៗទៀតអាចជាប់នៅក្នុងច្រាសដុសធ្មេញ បន្ទាប់ពីអ្នកធ្វើការដុសសម្អាតធ្មេញ។ ដូច្នេះនៅមុនពេលអ្នកដុសសម្អាតធ្មេញនៅពេលព្រឹក ចូរលាយអំបិល...
តើអ្នកចូលចិត្តធ្វើអ្វីក្រោយពីបាយល្ងាចរួច? គេងមើលទូរទស្សន៍ ឬ ក៏មើលគេ Live និយាយពីនេះពីនោះ? ប្រសិនបើអ្នកចង់បានសុខភាពល្អ អ្នកគួរសាកល្បងដើរហាត់ប្រាណដោយសារតែគេបានរកឃើញថា  វាជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តបានយ៉ាងច្រើន។ ១. កាត់បន្ថយស្ត្រេស ការចំណាយពេលពី ២០ ទោ ៣០ នាទី ដើម្បីដើរភ្លាម...
សិង្ហ​បុរី ៖ លោក Alexandre Polking គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ បាន​ព្រមាន​កូនក្រុម​កុំឲ្យត្រេកអរ​ខ្លាំង​ជ្រុល និង​មិន​ត្រូវ​ធ្វេសប្រហែស​ពេល​ប៉ះ​ឥណ្ឌូ​ណេ​ស៊ី​នៅ​ជើង​ទី​២ វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Suzuki Cup 2020​។ បើ​ទោះ​ជើង​ទី​១ ពួក​គេ​បាន​យកឈ្នះ​លទ្ធផល ៤-០ យ៉ាងណា​ក៏​ដោយ​ក្តី។...
ឥណ្ឌា ៖ Cristiano Ronaldo ត្រូវ​បាន​ផ្តល់​កិត្តិយស​យ៉ាង​ធំធេងណាស់ បន្ទាប់​ពី​លោក Michael Lobo ជាអ្នក​ជំនួយ​ដ៏​ជោគជ័យ និង​ជា​អ្នកនយោបាយ​ដែលមាន​ឥទ្ធិពល​មួយ​រូប​ប្រចាំ​រដ្ឋ Goa ប្រទេស​ឥណ្ឌា បាន​ដាក់​សម្ពោធ​រូបសំណាក់​លើក​ដំបូង​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៦​រូប​នេះ​។ រូបសំណាក​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ និង​ក្រុម​បិសាច​ក្រហម Manchester United...
ប្អូនតូច​របស់​អ្នក ​(លិង្គ) អាច​មានសុខភាពមិនល្អបានយ៉ាងងាយ ប្រសិនបើអ្នកមិនចេះថែវាឲ្យបានស្រួលនោះទេ។ ប្រសិនបើវាមិនមានសុខភាពល្អ ជីវិតផ្លូវភេទរបស់អ្នកនឹងមិនរលូតដូចគេនោះទេ។ តើអ្នកដឹងទេថា ទម្លាប់រាល់ថ្ងៃរបស់អ្នកមួយចំនួនអាចធ្វើឲ្យវាមានសុខភាពមិនល្អ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនោះ។ ១. មិនធ្វើលំហាត់ប្រាណ លំហាត់ប្រាណមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពលោកអ្នក ដែលមួយក្នុងចំនោមនោះកំពុងពង្រឹងសុខភាពសរីរាង្គឯកជនរបស់អ្នក និងរក្សាវាឲ្យស្ថិតក្នុងទម្រង់ល្អបំផុត។ ការសិក្សា​មួយ​បាន​បង្ហាញ​ថា បុរស​ដែល​ហាត់ប្រាណ​តែងតែ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។...