Kong Sarann

  ព្រៃវែង ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា...
  នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងសាលាបឋមសិក្សា...
ពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) បានសហការណ៍ជាមួយកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនប្រដាប់អាវុធ ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់និងរឹបអូសគ្រឿងញៀនបានជិត៦៥គីឡូ និងកាំភ្លើងវែងខ្លី៣ដើម។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលវេលាម៉ោង១៣និង១០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោក វរ:សេនីយ៍ឯក...
តាកែវ ៖  កម្មការិនីរោងចក្រម្នាក់ បានស្លាប់ភ្លាមៗ  និងមនុស្សក្មេងចាស់ចំនួន០៤នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរជិះទាក់ដៃចង្កូតគ្នា ដួល ត្រូវរថយន្តសណ្តោងរ៉ឺម៉ក់មកពីក្រោយ កិន នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ  ៧០-៧១ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់...
កោះកុង ៖ ភ្លើងប្រចណ្ឌធ្វើឲ្យបុរសជាប្ដីវាយសម្លាប់ប្រពន្ធខ្លួនឯងស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហលើយបុរសជនដៃដល់ត្រូវជាប្ដីរបស់ជនរងគ្រោះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ ។ ករណីហិង្សា ប្តីវាយប្រពន្ធបណ្ដាលឲ្យស្លាប់នេះ​ បានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា...
ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនី ពីបង្គោលភ្លើងមុខផ្ទះបណ្តាលអោយរាលដាលបង្កជាអគ្គិភ័យ ឆាបឆេះដល់ផ្ទះបងប្អូនក្បែនោះ បណ្តាលឱ្យរងការខូចខាតសម្ភារៈ ក្នុងផ្ទះស្ទើរទាំងស្រុង រួមមានរថយន្ត ម៉ូតូ រម៉កកង់៣ និងបណញដាលឲ្យ មនមនុស្សយរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ នៅចំណុចផ្ទះលក់សម្ភារៈ ដេពូក សាឡុង នៅតាមបណ្ដោយផ្លូវលេខ១២២ ក្រោយមន្ទីពេទ្យកុមារជាតិ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកខណ្ឌ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យ ដឹងថា នៅមុនពេលកើតហេតុ គឺមានការឆ្លងចរន្តអគ្គិសនីបង្គោលភ្លើងនៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ ខណៈនោះបងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងបាន ហើយអណ្ដាតភ្លើងបានរីករាលដាលឆេះដល់ផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅតែម្ដង។ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់គោលដៅ ខាងលើនិងបានរាយការណ៍បន្តទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាច្រើនគ្រឿង មកដល់ទីតាំងកើតហេតុ ដើម្បីបាញ់ពន្លត់តែអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្លាំង បណ្ដាលឱ្យឆេះសម្ភារៈនៅក្នុងផ្ទះខូចខាតស្ទើរទាំងស្រុងរួមមានរថយន្ត ម៉ូតូ រ៉ឺម៉កកង់បី និងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៣នាក់។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទទួលបានព័ត៌មានបានឱ្យរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន ៣៦គ្រឿងប្រើប្រាស់អស់ទាំង ៣៦គ្រឿង ទើបរលត់ រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វាocic,រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា,និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ។ លោកនាយការិយាល័យ បានឱ្យដឹងថា ទំហំនៃការខូចខាតឬសម្ភារៈក្នុងផ្ទះស្ទើរទាំងស្រុង ដោយរួមមានរថយន្ត ១គ្រឿង ម៉ាក Toyota raize ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-2663 ម៉ូតូ១គ្រឿង រម៉កសម្រាប់ដឹកសម្ភារៈមួយគ្រឿងផងដែរ និងរងរបួសមនុស្សស្រី ៣នាក់ ធ្ងន់ម្នាក់ស្រាល២នាក់។  និងរាលដាលដល់ផ្ទះជិតខាងចំនួន២ល្វែងបន្ថែមទៀត រងការខូចខាតបន្តិចបន្តួច។      
ភ្នំពេញ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​កេ្ម​ង​ទំនើង ប្រុស​ស្រី ពីរ​ក្រុម មាន​ចំនួន ១៨ នាក់ ដែលមាន រហស្សនាម ៧៩ និង ៩៨ small បាន​​ដេញ​វ៉ៃ​គ្នា...
​ភ្នំពេញ ៖ ក្រុមចោរឆក់​២​នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ តាម​ឃាត់ខ្លួន​ដល់​ផ្ទះ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ ២០២២ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​អ្នក​ដឹក​អីវ៉ាន់​តាម​អន​ឡាញ​ម្នាក់​បាន​មួយ​ថ្ងៃ​។ ជនសង្ស័យ​ខាងលើ​រួម​មាន ១-​ឈ្មោះ គង់ ស៊ី​ណា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ...
ភ្នំពេញ៖  មនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់ ក្នុងនោះមានដូនជីម្នាក់រងរបួសធ្ងន់ធ្ងរជាងគេ សង្ឃឹមតិចតួចណាស់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមជិះគ្នា២នាក់ (យាយនិងចៅ) បុកជាមួយម៉ូតូកង់បីប្ដីប្រពន្ធ២នាក់ ដឹកនំយកទៅលក់ បើកលើផ្លូវបញ្ច្រាស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣...