បាត់ដំបង៖ ម៉ូតូមួយគ្រឿងជិះក្នុងល្បឿនលឿនហើយបានវ៉ាជែងរថយន្ដស្រាប់តែដួលចូលទៅក្នុងរថយន្ដ បណ្ដាលឲ្យមនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង៨យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅលើចំណុចផ្លូវជាតិលេខ៥៩ ស្ថិតនៅក្នុងក្រុមទី៣ ភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 1L 7588 (បាត់ដំបង) បើកបរដោយឈ្មោះ ឡយ ឃ្លោក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន និងអ្នករួមដំណើរឈ្មោះ អិត តេន ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិ ប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន បានបើកបរក្នុងល្បឿនយ៉ាងលឿន ទំនងជាស្រវឹង។
លុះមកដល់កន្លែងកើតហេតុ ក៏បានវ៉ាជែងនិងម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ 1 AP 4193 (បាត់ដំបង) ដែលបើកបរដោយឈ្មោះ ឃៀង សុខជា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិ ក្បាលល្ហុង ឃុំអង្គរបាន ស្រុកសំពៅលូនខេត្ត ទើបបណ្តាលអោយប៉ះដៃចង្កូតក៏បានដួលតែម្តង។ ពេលនោះក៏មានរថយន្តម៉ាក ត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AA 0411(ភ្នំពេញ)បើកបរដោយឈ្មោះ ណាំ សុពៅ ភេទប្រុស អាយុ២៤ឆ្នាំរស់នៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្ត ដែលកំពុងបើកបរមកពីមុខក៏បានបុក បណ្តាលអោយស្លាប់មនុស្ស២នាក់ភ្លាម ។
សមត្តកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានបើកបរវ៉ាជែងជាមួយម៉ូតូដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលឲ្យទាក់ដៃចង្កូតដួលទៅខាងមុខរថយន្តដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយម៉ូតូដែលដួលនេះអូសចម្ងាយជិត៣០ម៉ែត្រ ទើបចូលរថយន្តដោយសារល្បឿនលឿន។
ក្រោយកើតហេតុសមត្តកិច្ចជំនាញ់កោសលវិច្ច័យ វាស់វែងរួចនិងប្រគល់ជូននគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នកបើកបររថយន្តក៏បានបញ្ជូនទៅការិយាល័យផងដែរ ៕

