
សៀមរាប ៖ រថយន្តក្រុង (៤៥កៅអី) បើកក្នុងល្បឿនលឿន បានបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរស ២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលសម៉ោង២២ និង៤៥នាទី យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកជាបួនស្តុបសាលារៀនគ្រួស ចន្លោះគីឡូម៉ែត្រលេខ ៣១៦និ៣១៧ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូនេះ បង្កឡើងដោយ រថយន្តម៉ាក HYUNDAI AERO QUEEN (45កៅអី) ប្រភេទដឹកអ្នកដំណើរធុនធំ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3C.9774 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូមួយគ្រឿងពេញទំហឹង ម៉ាក ឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប1Q.8289 បើកបរក្នុងទិសដៅពីកើតហើយបត់ឆ្វេងទៅត្បូង ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ ។
អ្នកបើកបរម៉ូតូ ឈ្មោះ អ៊ុយ សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប(ស្លាប់នៅមន្ទីរពេទ្យ) ។
និងអ្នករួមដំណើរម្នាក់ ឈ្មោះសុខ ផាត់ ភេទប្រុស អាយុ៦៦ឆ្នាំ រស់ នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប(ស្លាប់នៅនិងកន្លែងកើតហេតុ) ។
ក្រោយកើតហេតុ សមត្ថកិច្ច ធ្វើការវាស់វែង និងកត់កំណត់ហេតុរួច ប្រគល់សពឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងសមត្ថកិច្ចយកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕