
កំពង់ចាម ៖ រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ូ វណ្ណា ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពឧបាសក ចាយ ហាក់ ត្រូវជាឪពុកបង្កើតរបស់លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នៅស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា និងក្រុមការងារ ក៏បាននាំយកបច្ច័យរបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ចំនួន ១ ០០០ ០០០(មួយលាន)រៀល ចូលបុណ្យសពឧបាសក ចាយ ហាក់ ផងដែរ ។
សូមបញ្ជាក់ថា ឧបាសក ចាយ ហាក់ បានទទួលមរណភាពកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២២:២៤យប់ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ៕