
ស្រុកព្រៃនប់ ៖ គ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ បានកើតឡើង កាលពីថ្ងៃទី០២ ខែ០៥ ឆ្នាំ២០២២ ចន្លោះគីឡូម៉ែត្រលេខ ១៧៨-១៧៩ ចំណុចកែងផ្លូវសម្តេចសង្ឃ លើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ រីឯតៃកុងរថយន្តវិញរត់គេចខ្លួនបាត់ស្រម៉ោល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក់ Fuso ដើលមានស្លាកយីហោ របស់ក្រុមហ៊ុន ( ptt ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ( ៣E-៩៣៤៩) បើកបរពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅខាងក្រុងភ្នំពេញភ្នំពេញ លុះមកដល់ចំណុចកើតរថយន្តធុនធំនោះក៏បានប៉ះបុកម៉ូតូ០១គ្រឿង ម៉ាក ឌ្រីមសង់ C ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១G-០០៤៥ បើកបរក្នុងទិសដៅ ចេញពីផ្លូវសម្តេចសង់ ដែលបណ្ដាលអោយអ្នកបើកបរម៉ូតូ បានស្លា.ប់យ៉ាងអាណោចអាធ័ម និងអ្នករួមដំណើរ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយ ៕
អត្ថបទ លោក សេង បូលីន
ទំនាក់ទំនងផ្ដល់ព័ត៌មាន 086 770577 089 234457