
សៀមរាប៖ រថយន្ដមិនស្គាល់ម៉ាកបើកបុកបុរស់ម្នាក់ដែលកំពុងបើកម៉ូតូបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុទាំងព្រលឹម។
ហេតុការណ៍ខាងលើបានកើតឡើងពីវេលាម៉ោង ៥ព្រឹក ថ្ងៃច័ន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២នេះ នៅក្នុងភូមិទូលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AK 8151 និង រថយន្តមិនស្គាល់ម៉ាក អ្នកបើកបររថយន្តបានបើករត់គេចបាត់ស្រម៉ោល បណ្ដាលអោយអ្នកបើកបរ ម៉ូតូ ឈ្មោះ ស៊ី ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអង្គរភាស២ ឃុំអង្គរភាស ស្រុកស្រុកអង្គរជុំ ខេត្តសៀមរាប ស្លាប់នៅកន្លែងកើតហេតុ និងម៉ូតូខូចខាតទាំងស្រុង ។
ក្រោយកើតហេតុសមត្តកិច្ចបានចុះវាស់វែងរូចយក វត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំល្វា ចំណែកសាកសពប្រគល់ជួនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនិង បន្តស្រាវជ្រាវរករថយន្តបង្កយកមក ផ្ដន្ទាទោសតាមនីតិវិធី ៕