
បាត់ដំបង ៖ យុវជន ២នាក់ ជិះម៉ូតូមិនប្រកាន់ស្តាំជ្រុលទៅបុករថយន្តធន់ធំមួយគ្រឿងចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ ទាំង ២នាក់ ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
ហេតុការណ៏ដ៏រន្ធត់នេះបានកើតឡើងកាលពី វេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ លេីកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចក្រុមទី១០ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពពីសមត្ថកិច្ច មូលហេតុមកពីម៉ូតូជិះក្នុងទិសដៅពីកេីតទៅលិច ដោយសារបេីកបរមិនប្រកាន់ស្តាំ ទើបបណ្តាលអោយជ្រុលទៅបុកជាមួយរថយន្តធន់ធំ ដែលកំពុងបេីកបរបញ្ច្រាស់ទិសគ្នា ពេេញទំហឹងទើបបណ្ដាលឲ្យស្លាប់ទាំង២នាក់តែម្តង ។
រថយន្តដឹកទំនិញធន់ធំ (វ៉េអង) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 3A-4102 ចំណែកអ្នកបើកបររថយន្តធន់ធំ បានរត់គេចខ្លួនបាត់ស្រមោលឈឹង ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ2017 ពាក់ស្លាកលេខ បាត់ដំបង 1AA-8490 បេីកបរដោយឈ្មោះ ជឿន ជា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ និងអ្នករួមដំណេីរឈ្មោះ ណុប ផានិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ( ស្លាប់ទាំង២នាក់)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងកត់កំណត់ហេតុរួច ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ កម្លាំងការិយាល័យផ្លូវគោលខេត្ត យកទៅរក្សាទុក និងធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕