
ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូបុកជាមួយនិងរថយន្ដកូរ៉េមួយគ្រឿង បណ្ដាលឲ្យស្លាបបន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ និងស្ត្រីជាប្រពន្ធដែររួមដំណើរជាមួយរងរបួសធ្ងន់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង 1ៈ30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 26 ខែមេសា ឆ្នាំ 2022 នៅត្រងចំណុចស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តកូរ៉េមួយគ្រឿងដឹកមាន់ ពាក់ស្លាកលេខកំពង់ស្ពឺ 3A-3212 បើកបរដោយបុរសម្នាក់ជាមួយនឹងជំនួយការបីនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ 2004 ក្នុងទិសដៅពីលិចទៅកើត។
លុះមកដល់ស្តុបណតប្រ៊ីដកែងនឹងផ្លូវផ្លូវទ្រុងមាន់ ក៏មានបុរសពីរនាក់ប្ដីប្រពន្ធ បើកបរម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FB-6972 ធ្វើដំណើរពីជើងទៅត្បូង ក៏បានមកបុកពេញទំហឹង ដែលបណ្ដាលឱ្យអ្នកបើកបរជាប្ដី និងអ្នកជិះពីក្រោយជាប្រពន្ធរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលបុរសជាប្ដីបានបាត់បង់ជីវិតបាត់ទៅ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានបើករថយន្តរត់គេច រហូតដល់ផ្លូវ 271 ក្នុងទឹកដីខណ្ឌមានជ័យ ទើបត្រូវសមត្ថកិច្ចឃាត់បាន ទាំងមនុស្សនិងរថយន្ត។ចំណែកសពជនរងគ្រោះ សមត្ថកិច្ច បានប្រាប់ថានៅមិនទានស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចនចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តទៅរក្សាទុក ដើម្បីរង់ការដោះស្រាយនៅពេលក្រោយ។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចយកទៅតម្កល់ទុក ដើម្បីរង់ចាំសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕