
កណ្តាល ៖ ចោរមួយក្រុមមានគ្នា ៣នាក់ បានធ្វើសកម្មភាពកាច់.កម៉ូតូប្រជាពលរដ្ឋបានសម្រេច តែម្ចាស់ម៉ូតូបានឃើញទាន់ ហើយស្រែកឆោឡោ ព្រមទាំងដេញតាមចាប់បានម្នាក់ និង២នាឆក់ទៀតរត់រួចខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ចំណុចមុខផ្ទះជួល ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុត លក្ខិណា (ស្រី) ឣាយុ២២ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ទៀង តុល ភេទប្រុស ឣាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ មាន ស្រុកកំណើតភូមិត្រពាំងថ្លាន់ ឃុំឃុំប្របភ្នំ ស្រុកឣង្គរជ័យ ខេត្តកំពត ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួល ស្រាប់តែលេចមុខជនសង្ស័យមានគ្នា០៣នាក់ជិះម៉ូតូ០២គ្រឿង បានចូលមកធ្វើសកម្មភាពកាច់.កម៉ូតូរបស់ជនរងគ្រោះ ។ ក្រោយពេលធ្វើសកម្មភាពបានសម្រេច ជនសង្ស័យក៏បានជិះម៉ូតូជនរងគ្រោះដើម្បីគេចចេញ តែជនរងគ្រោះឃើញទាន់ក៏បានស្រែកថា «ចោៗ» បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋជួយដេញតាមបានចម្ងាយប្រហែល៥០ម៉ែត្រ ជនសង្ស័យក៏បានផ្តួលម៉ូតូជនរងគ្រោះចោល រួចរត់ឡើងម៉ូតូរបស់បក្សពួករបស់ខ្លួន ប៉ុន្តែម៉ូតូនោះក៏ដួលតែម្តង បន្ទាប់មកជនសង្ស័យឈ្មោះ ទៀង តុល ក៏រត់គេចខ្លួនចូលបឹងតែម្តង ចំណែកឯជនសង្ស័យ០២នាក់ទៀតបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យរូបនេះក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់.កលួចយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ហើយ។