
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូលឿនក៏ជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ ហ៊ីយ៉ាន់ដាយ ដែរកំពុងឈប់ចាំភ្លើងស្តុប បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការខាងលើបានកើតឡើងកាលពីវេលាម៉ោង១១ៈ៥០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៣ ត្រងភ្លើងស្តុបវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហៃ លីហៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ ស្នាក់នៅក្នុងភូមិស្វាយតាមេឃ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-6923 ក្នុងល្បឿនលឿន ក្នុងទឹសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកពីក្រោយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0750 ដែរកំពុងឈប់ចាំភ្លើងស្តុប បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ ចុះមកពិនិត្ ហើយបានទំនាក់ទំនងទៅក្រុមគ្រួសារសព ដើម្បីចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរជើងគោក វាស់វែងរួចស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕