
ព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង បានឃាតខ្លួនជនសង្ស័យប្រុសស្រីបានចំនួន១២។
ប្រតិបត្តិការខាងលើបានធ្វើឡើង វេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ស្ថិតក្នុងចំណុចផែរ៉ូយ៉ាល់កោះរ៉ុង នៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
៦ ឈ្មោះ តៅ ប៊ុនស៊ីវ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមុខរបររត់ម៉ូតូកង់បី រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
៧ ឈ្មោះ នូច វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាសន្តិសុខ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
៨ ឈ្មោះ ទេព ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
៩ ឈ្មោះ ខេង ប៊ុនផា ភេទស្រី អាយុ២៩ឆ្នាំ មានមុខរបរជាកម្មការិនី រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
១០ ឈ្មោះ លីណា ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរជាអ្នកបកប្រែភាសា រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
១១ ឈ្មោះ សូត្រ សុគន្ធា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
១២ ឈ្មោះ ហួន ចាន់ធួន ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាមេការសំណង់ រស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចបានរកឃើញវត្ថុតាងមាន ម្សៅក្រាមសថ្លាចំនួន៧០កញ្ចប់ ទូរស័ព្ទដៃ១០គ្រឿង ខ្សៀសម្រាប់ជក់ថ្នាំញៀនចំនួន២ ដបសម្រាប់ជក់២ ដែកកេះ៦ ប្រាក់ ៨០.០០០រៀល និងម៉ួតូ១គ្រឿង ៕