
ស្វាយរៀង៖ ផ្ទុះធុងហ្គាសក្នុងផ្ទះ បង្កជាអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យឆេះបុរសម្នាក់ដែរជាអ្នកបញ្ចូលនិងដូរហ្គាស ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម។
ហេតុការខាងលើបានកើតឡើងកាលពីកាល ពីវេលាម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ នេះ នៅក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះស្លាប់មានឈ្មោះ សោម ចិន ភេទប្រុស អាយុ ៣០ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅតែម្នាក់ឯង មានមុខរបរជាអ្នកបញ្ចូល និងដូរហ្គាស រស់នៅក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ប្រភពដដែរបានបន្តថា អគ្គិភ័យនេះបានបង្កការខូចខាងផ្ទះមួយខ្នងទំហំ ៧ ម x ៦ ម សង់អំពីឈើប្រក់ ស័ង្កសីជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង ឆេះម៉ូតូ និងរ៉ឺម៉កសណ្តោងចំនួន ០១គ្រឿង ហ្គាសធុងធំចំនួន ១១ធុង ហ្គាសកំប៉ុងតូចចំនួន ៨០កំប៉ុង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
សមត្ថកិច្ចបានបញ្ជាក់ថែមទៀតថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីផ្ទុះធុងហ្គាសក្នុងផ្ទះរបស់ជនរងគ្រោះ ។
ចំណែកឯសាកសព សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕