
ឧត្ដរមានជ័យ ៖ ម្ដាយភ្លេចខ្លួនមួយភ្លែត ក្មេងប្រុសម្នាក់ ចុះលេងទឹកស្រះក្បែរផ្ទះតែម្នាក់ឯង ស្រាប់តែជំងឺប្រចាំកាយរើឡើង បណ្ដាលឲ្យប្រកាច់នៅក្នុងទឹកលង់ស្លាប់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង ៤៥នាទី កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
ក្មេងប្រុសរងគ្រោះឈ្មោះ ផុន មករា ភេទប្រុស អាយុ ០៦ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មូលហេតុ គឺក្មេងប្រុសរងគ្រោះកើតជំងឺស្កន្ទជ្រូកប្រចាំកាយ ពេលកំពុងលេងទឹកស្រះម្នាក់ឯង ជំងឺរើឡើងក៏ប្រកាច់ធ្លាក់ចូលទឹកជ្រៅបណ្ដាលឱ្យលង់ស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ច ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងបន្ទាប់ពីពិនិត្យសាកសពរួចឃើញថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចហើយប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕