
ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥០គ្រួសារ នៅឃុំក្រាំងត្រយង ស្រុកពាមជរ ខេត្តព្រៃវែង ។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ឈឹម ផាន់ណា និងក្រុមការងារ ប្រគល់ជូនប្រគល់ជូនប្រជាពលរដ្ឋទាំង ៥០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ១០គីឡូក្រាម មី ១កេស ទឹកត្រី ចំនួន ១យួរ និងទឹកស៊ីអ៊ីវ ចំនួន ១យួរ៕