
ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក ស៊ិន ប៊ុនស៊ីវ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកស្វាយចេក ជាតំណាងឯកឧត្តម លី ឡាយ ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកស្វាយចេក និងក្រុមការងារ បាននាំយកអំណោយឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៩គ្រួសារ រស់នៅភូមិចែង ភូមិប្រិយ៍ ភូមិអូរកកោះ ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ។
អំណោយឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ដែលលោក ស៊ិន ប៊ុនស៊ីវ និងក្រុមការងារ ប្រគល់ជូនពលរដ្ឋទាំង ៩គ្រួសារ ក្នុងឱកាសនោះ ១គ្រួសារទទួលបាន ៖ អង្ករ ចំនួន ៥០គីឡូម៉ែត្រ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ មី ចំនួន ១កេស ប៊ីចេង ចំនួន ១គីឡូក្រាម ស្ករស ចំនួន ១គីឡូក្រាម ខ្ទឹមស ចំនួន ១គីឡូក្រាម ត្រីខកំប៉ុង ចំនួន ១យួរ ប្រេងឆា ចំនួន ១ដប និងថវិកា ចំនួន ១០ម៉ឺនរៀល៕