
ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក ហ៊ាន ម៉ារីន និងលោក ឯល សូវាឌី អនុប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកកញ្ជ្រៀច តំណាងលោក វណ្ណា ស៊ីនេ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកកញ្ជ្រៀច និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនគ្រួសារលោក ភឿន រ៉ី ដែលបានជួបគ្រោះថ្នាក់ដោយសារឆក់ខ្សែភ្លើង បណ្តាលអោយពិការដៃទាំងពីរ រស់នៅភូមិព្រាលទី១ ឃុំថ្មពូន ស្រុកកញ្ជ្រៀច។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ហ៊ាន ម៉ារីន លោក ឯល សូវាឌី និងក្រុមការងារ ប្រគល់ជូននាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ២ ៦០០ ០០០រៀល អង្ករ ចំនួន ១០០គីឡូក្រាម ទឹកបរិសុទ្ធ ចំនួន ១៥យួរ ទឹកត្រី ចំនួន ១២យួរ មី ចំនួន ២កេស និងត្រីខកំប៉ុង ចំនួន ២យួរ៕