
កំពង់ស្ពឺ ៖ មានករណីភ្លើងឆេះដែលបណ្ដាលមកពីឆ្លងចរន្ដអគ្គីសនី ឆេះអស់ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង នៅពេលដែរម្ចាស់ផ្ទះចេញទៅធ្វើការ។
ហេតុការណ៍ខាងលើបានកើតឡើង នៅម៉ោង១១ៈ៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចំណែកលោក នៅ ម៉េត ជាមេភូមិរើងពើង បញ្ជាក់បន្ថែមថា ផ្ទះប្រពលរដ្ឋចំនួន០៣ខ្នងដែលឆេះអស់ខាងលើម្ចាស់ផ្ទះ
ទី១ ឈ្មោះឈិន សារ៉ុម ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរធ្វើការសំណង់ ប្តីឈ្មោះ ញ៉ែម វ៉ាន់ អាយុ៥៥ឆ្នាំ ជាកម្មករសំណង់ រស់ភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ផ្ទះតៀមទំហំ៦ម៉ែត្រគុណនិង ៨ម៉ែត្រ ជញ្ជាំងស័ង្កសី។
ទី២ ឈ្មោះ សុត សារ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ ជាកម្មករ រោងចក្រ ប្តីឈ្មោះ ផានិត អាយុ៤៤ ឆ្នាំ ជាជាងកាត់សក់ ផ្ទះទំហំមាន៥គុណ៦ម៉ែត្រ (តៀម)។
ទី៣ ឈ្មោះ រិត សុខ អាយុ៦៤ឆ្នាំ ប្រពន្ធឈ្មោះរិត មាន អាយុ៦១ឆ្នាំ ផ្ទះ៦ម៉ែត្រ គុណ៨ម៉ែត្រ ថ្មក្រោមឈើលើប្រក់ស័ង្កសី ។

លោកមេភូមិបានបន្តទៀតថា នៅមុនកើតហេតុម្ចាសផ្ទះឈ្មោះផានិត បានចេញទៅធ្វើការងារ ហើយម្តាយឈ្មោះ រិត មាន ដែររស់នៅផ្ទះជិតគ្នាឲ្យជួយនៅមើលផ្ទះ ហើយពេលនោះស្រាប់មានការ
ទុស្សេខ្សែរភ្លើងជាមួយទូរទឹកកក បណ្តាលឱ្យក្លាយជាអណ្តាតភ្លើងឆេះ ប្រជាពលរដ្ឋឃើញក៏ស្រែកផ្អើលឆោឡោឡើង លោកមេភូមិក៏បានរាយការណ៍ទៅលោកនាយប៉ុស្តិ៍នគរបាល រាយការណ៍បន្តទៅលោកអធិការនគរបាលស្រុក ហៅរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ប៉ុន្តែភ្លើងឆេះអស់ទៅហើយ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងករណីឆាបឆេះនេះ គេបានឃើញមានកងកម្លាំងទាំង៣នាក់ បានចេញមកអន្តរាគមន៍រួមទាំងកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ៕