
កណ្តាល ៖ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ទូច សុឃៈ (សុខ:) ជាតំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពរបស់មន្ត្រីនគរបាលក្នុងស្រុកអង្គស្នួល ចំនួន ២រូប រួមមាន ៖ ទី១. លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងទី២. លោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានពលីជីវិតកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ។
ក្នុងឱកាសនោះ លោក ទូច សុឃៈ និងក្រុមការងារ ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងបច្ច័យរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារ នៃសពមន្ត្រីនគរបាលទាំងពីរ ដែលក្នុង ១គ្រួសារៗ ចំនួន ១លានរៀលផងដែរ៕