
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើសាររំលែកទុក្ខជូនចំពោះលោកស្រី ប៉ាន់ សុខេម និងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី គឺលោក វរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ពេលប្រតិបតិ្តការបង្ក្រាបបទល្មើសគ្រឿងញៀន ។
ក្នុងសារលិខិតបានរំលេចថា មរណភាពរបស់លោកវរសេនីយ៍ត្រី ជុច សុភា គឺជាការបាត់បង់កូន ស្វាមី និងឳពុក ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុតរបស់ឳពុក ម្តាយ ភរិយា កូន និងញាតិមិត្តទាំងអស់ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏អង់អាចក្លាហាន បានពលីជីវិតបម្រើជាតិមាតុភូមិ ។
ក្នុងសារលិខិតដដែលឯកឧត្តម ស សុខា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី ជុច សុភា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕