
កណ្តាល ៖ សមត្ថកិច្ច ០២នាក់បានបាត់បង់ជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាចាស់ជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួល ហេតុការនេះបង្កការភ្ញាក់ផ្អើលយ៉ាខ្លាំងដល់សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ ។

ទី១ៈឈ្មោះ រឹម សុផាន់ណា ដែលមានឋានៈនាយរងផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល
ទី២ៈឈ្មោះ ជុច សុភា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។
សូមបញ្ជាក់ផងដែលថា បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាក្រុមជួញដូរគ្រឿងញៀនខាងលើ កំពុងធ្វើសកម្មភាពនៅក្នុងផ្ទះតៀមមួយកន្លែង ពេលនោះ លោកនាយប៉ុស្តិ៍រងគ្រោះបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទកម្លាំងប្រជាការពារ ចុះធ្វើការបង្ក្រាប ដើម្បីចាប់ខ្លួនជនសង្ស័យ។
ប៉ុន្តែនៅពេលដែលសមត្ថកិច្ចទៅដល់ ក្រុមជនសង្ស័យបានដឹងខ្លួនមុន ហើយគ្រាន់តែកម្លាំងនគរបាលបើកទ្វារផ្ទះនោះចូលទៅ ក្រុមជនសង្ស័យពុំព្រមឲ្យចូលចាប់ខ្លួនស្រួលៗនោះទេ ពួកគេក៏បានបាញ់ប្រហារមកលើកម្លាំងនគរបាលបានមុន ទើបបណ្ដាលឲ្យត្រូវលោកនាយប៉ុស្តិ៍ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯមន្ត្រីនគរបាលម្នាក់ទៀតរងរបួសធ្ងន់ និងបានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
គួររំលឹកផងដែរថា បើគិតមកត្រឹមពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យដែលបាញ់តដៃជាមួយសមត្ថកិច្ចក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានជាបន្តបន្ទាប់យ៉ាងហោចណាស់០៥នាក់ហើយ ។