ព្រៃវែង ៖ នាព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ឯកឧត្តម ទូច វណ្ណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់បារាយណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានភូមិបារាយណ៍លិច និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនរដ្ឋបាលសង្កាត់បារាយណ៍ ក្រុងព្រៃវែង ។
អំណោយរបស់ ឯកឧត្តម ស សុខា និងលោក ជំទាវ ដែលឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនរដ្ឋបាលសង្កាត់បារាយណ៍ នាឱកាសនោះរួមមាន ៖ អាល់កុល ចំនួន ៣កាន ស្មើនឹង ៩០លីត្រ ទឹកបរិសុទ្ធ ចំនួន ៥០យួរ និងថវិកា ចំនួន ១ ៦០០ ០០០(មួយលានប្រាំមួនសែនរៀល) សម្រាប់ចូលរួមក្នុងកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បារាយណ៍ ដែលបាន និងកំពុងសាងសង់៕