
ភ្នំពេញ៖ ព្រឹក ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វស័ក២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅអគារមិត្តភាព ទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងកែសម្រួលសេចក្តីព្រាងគោលការណ៍នៃការបញ្ជូន អ្នកញៀនគ្រឿងញៀនទៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍ ដោយមានការចូលរួមពី ឯកឧត្តម វេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល និង អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។