
តាកែវ៖ បុរសកម្សត់ម្នាក់ មករស់នៅជាមួយនិងជីដូនចាស់ជរា ត្រូវបានឃាតករ មិនស្គាល់មុខ កាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ។
ហេតុការណ៍កើតឡើងកាលពី យប់ថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០២២ នៅចំណុចវាលស្រែក្បែរផ្លូវ ស្ថិតក្នុងស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កាន ឆៃរ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទទឹងថ្ងៃ ឃុំជាងទង ស្រុកត្រាំកក់ ដែលមកស្នាក់នៅជាមួយជីដូនចាស់ម្នាក់ឈ្មោះ ជា ងឿន អាយុ៧៨ឆ្នាំ ស្ថិតនៅភូមិឃុំខាងលើ។
បន្ទាប់ពីទទួលបានដំណឹង កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយក្រុមគ្រូពេទ្យកោសលវិច្ច័យ បានពិនិត្យទៅលើសាកសព ឃើញថាសាកសពត្រូវបាន កាប់ នឹង ចាក់ នៅផ្នែកក្បាល។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕