
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម កែ សួន សុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ព្រមទាំងក្រុមការងារ បាននាំយកទេយ្យទាន និងបច្ច័យរបស់ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគេនដល់ព្រះសង្ឃវត្តគីរីរុក្ខរាម ថ្មរមៀល ភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
ទេយ្យទានឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ដែលឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ព្រមទាំងក្រុមការងារ ប្រគេនដល់ព្រះសង្ឃនាឱកាសនោះ រួមមាន ៖ ទឹកត្រី ចំនួន ៥យួរ ទឹកស៊ីអ៊ីវ ចំនួន ៥យួរ ត្រីខកំប៉ុង ចំនួន ៥ដុំ ទឹកក្រូច ចំនួន ៥កេស ម៉ាស ចំនួន ១០ដុំ អាល់កុល ចំនួន ១កាន ទឹកបរិសុទ្ធ ចំនួន ១០កេស អង្ករ ចំនួន ១តោន និងបច្ច័យ ចំនួន ៥០ម៉ឺនរៀលផងដែរ៕