
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២២នេះឯកឧត្តម កែ សួន សុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា បាននាំយកទេយ្យទាន និងបច្ច័យឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ត្រីខកំប៉ុង ៥ដុំ ទឹកក្រូច ៥កេស ម៉ាស ១០ដុំ អាល់កុល ១កាន ទឹកបរិសុទ្ធ ១០កេស អង្ករ ១តោន និងថវិកា ៥០ម៉ឺនរៀល ប្រគេនដល់ព្រះសង្ឃវត្តសុវណ្ណារាមក្បាលទន្សោង ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
ក្នុងឱកាសនោះឯកឧត្តម កែ សួន សុភាព និងលោកជំទាវ ព្រហ្ម រដ្ឋា ក៏បានប្រគល់ថវិកាជូនលោកតា លោកយាយ ចំនួន ១២នាក់ ម្នាក់ៗ ២ម៉ឺនរៀល ប្រជាពលរដ្ឋ ចំនួន ២៤០នាក់ ម្នាក់ៗ ១ម៉ឺនរៀល និងប្រជាការពារភូមិ ចំនួន ១០នាក់ ម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕