
កំពង់ឆ្នាំង៖ អគ្គិភ័យមួយកន្លែងបានឆាបឆេះអស់ផ្ទះចំនួនមួយខ្នង អស់ទាំងស្រុងនិងទ្រព្យសម្បត្តិ ដែលបណ្ដាលមកពីទុស្សេចរន្តភ្លើង ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះមានឈ្មោះ រស់ សុផាត ជាស្ត្រីម៉េម៉ាយ អាយុ៦៦ឆ្នាំ មានកូន២នាក់ ស្នាក់នៅផ្ទះកើតហេតុ ដែលសាងសង់អំពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx៧ម៉ែត្រ ត្រូវបានភ្លើងលេបត្របាក់អស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ និងលុយ៧០មុឺនរៀល ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើគឺបណ្ដាលមកពី ទុស្សេចរន្តអគ្គិសនី ក្រោយពីបាញទឹកពន្លត់រួច បានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តអស់ចំនួន០៤គ្រឿង ដោយពុំបណ្ដាលឲ្យឆេះរាលដល់ផ្ទះជិតខាងនោះឡើយ ៕