
បាត់ដំបង៖ លោកតាវ័យចំណាស់ម្នាក់នេះ បានសម្រាច់ចិត្តចង់កសម្លាប់ខ្លួន ព្រោះខឹងកូនចៅរបស់ខ្លួនចាក់បាស់រាំរែកតម្លង់ខ្លាំងពេក បង្កការភ្ញាក់ផ្អើលនាថ្ងៃមង្គលការនោះតែម្ដង។
ហេតុការណ៍ខាងលើកើតឡើងកាល ពីវេលាម៉ោង០៧ៈ០០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា លោកតាអាយុ៨៧ឆ្នាំម្នាក់ ឈ្មោះ មឿន លក់ រស់នៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ព្រោះតែខឹងកូនចៅចាក់បាស់ឮខ្លាំងៗ ក្នុងកម្មវិធីមង្គលការចៅ ហើយកូនៗចាក់បាស់រាំលេងកម្សាន្តដល់យប់ជ្រៅ ដែលជាហេតុធ្វើឲ្យលោកតាសម្រាន្តមិនបាន តូចចិត្តហើយព្រឹកឡើងក៏ដើរទៅចង-កបញ្ចប់ជីវិតខ្លួនឯងតែម្ដង។
ក្រោយពីសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យរួច សពជនរង្គ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕