
ភ្នំពេញ ៖បុរសម្នាក់បើករថយន្តបុកខឿនផ្លូវពេញទំហឹង ទើបបណ្ដាលឲ្យឆេះរថយន្តមួយគ្រឿងទាំងស្រុង ។
ហេតុការណ៍ខាងលើកើតឡើងកាលពី ម៉ោង ១២និ ង៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០ ២២ ស្ថិតនៅត្រង់ស្ពានស្ទឹងមានជ័យ តាមផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-0755 ធ្វើដំណើរលើបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិច ឆ្លងកាត់ក្រោមស្ពានអាកាសស្ទឹងមានជ័យ នៅពេលមកកន្លែងកើតហេតុ បានជ្រុលចង្កូតទៅបុកនិងខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបែកកង់ និងផ្ទុះពោង ចំណែករថយន្ដកល់លើខឿនផ្លូវទៅមុខលេងរួច ។
នៅពេលភ្លាមស្រាប់តែមានផ្សែងហុយចេញពីក្បាលរថយន្តជាខ្លាំង ទើបអ្នកបើករថយន្ តចុះពីលើរថយន្តស្រវែស្រវារកទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែដោយសារទីតាំងកើតហេតុពិបាករកអ្វីយកមកពន្លត់ ទើមបណ្ដាលឲ្យរថយន្ដឆេះរាលដាលកាន់តែខ្លាំង រហូតស្ទើអស់ទាំងស្រុង ទើបរថយន្តអគ្គិភ័យចំនួន១គ្រឿង បានមកដល់ហើយបាញ់ទឹករថយន្តរលត់ទៅវិញ។
សមត្ថកិច្ចបានបញ្ជាកថា ក្នុងករណីអគ្គិភ័យឆេះរថយន្ត Toyota Prius ១គ្រឿងនេះ គឺផ្ដើមចេញពីរថយន្តបង្ក ទៅបុកខឿនផ្លូវ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆេះរថយន្តតែម្ដង តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១គ្រឿងផងដែរ ៕