
បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម កែ សួន សុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យទានឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគេនដល់ព្រះសង្ឃនៅវត្តនិមិត្តសុធីរាម ហៅវត្តកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ទេយ្យទានឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ដែលឯកឧត្តម កែ សួន សុភាព និងលោកជំទាវ ដល់ព្រះសង្ឃ នាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ១តោន ទឹកត្រី ចំនួន ៥យួរ ទឹកស៊ីអ៊ីវ ចំនួន ៥យួរ ត្រីខកំប៉ុង ចំនួន ៥ដុំ ទឹកក្រូច ចំនួន ៥កេស ទឹកបរិសុទ្ធ ចំនួន ១០កេស ម៉ាស ចំនួន ១០ដុំ អាល់កុល ចំនួន ១កាន និងបច្ច័យ ចំនួន ៥០ម៉ឺនរៀល ។ ដោយឡែកតាជីយាយជី ចំនួន ១២នាក់ ម្នាក់ៗ ៥ម៉ឺនរៀលផងដែរ៕