ភ្នំពេញ ៖ នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះឯកឧត្តម ស សុខា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាគណៈអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ តាមប្រព័ន្ធវីដេអូ Zoom។