
ព្រៃវែង ៖ នាព្រឹកថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២២នេះ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងក្រុមការងារ បាននាំយកសម្ភារៈការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនសាលាបឋមសិក្សា ចំនួន ៤ រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល មណ្ឌលសុខភាព ក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ សម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ។
សម្ភារៈការពារកូវីដ-១៩ ជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូននាឱកាសនោះរួមមាន ៖ អាល់កុល ចំនួន ១៤កាន ស្មើនឹង ៤២០លីត្រ និងម៉ាស ចំនួន ១កេសធំ ស្មើនឹង ២ ៥០០ម៉ាស៕