
កំពង់ស្ពឺ ៖ អាសូរណាស់ ក្មេងប្រុសស្រី ពីនាក់ជិះម៉ូតូធ្លាក់ក្រលុកដួល ហើយត្រូវរថយន្តមកពីក្រោយកិនស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៏នេះកើតឡើង នៅចំណុចភូមិសេរីភ័យ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងដែលស្លាប់ឈ្មោះយីម សុភ័ស្ស (ប្រុស) ចំណែកក្មេងម្នាក់ទៀតរងរបួសស្រាល ឈ្មោះ ឃីម លីស្សា អាយុ ១២ឆ្នាំ(ស្រី) ជាអ្នកឌុប។
ក្មេងទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីម សេ១២៥ សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AG-៦២៩៧
ចំណែករថយន្តបង្កម៉ាកខេនធើ ពណ៌ខៀវ ពាក់ស្លាកលេខ PP-២៧៣៤ បើកបរដោយឈ្មោះ នួន អ៊ឺត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិនរាយណ៍ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការវាស់វែងរួច បានប្រគលសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ឯវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕