
ភ្នំពេញ ៖ ក្រុមក្មេងទំនើង២ បានរួមដៃគ្នាដេញកាប់យុវជន២នាក់ បណ្ដាលឲ្យរងរបួស និងខ្ទេចម៉ូតូ ផ្អើលប្រជាពលរដ្ឋទាំងកណ្ដាលយប់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង 1:30 នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
ប្រភពពីយុវជនរងគ្រោះ បានឲ្យដឹងថា ដំបូងឡើយខ្លួននិងមិត្តភក្កិម្នាក់ទៀត ជិះម៉ូតូ ឌ្រីមសង់ប៊ិចមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BG-3216 ធ្វើដំណើរ តាមបណ្ដោយផ្លូវ 214 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កែងជាមួយ ផ្លូវ ព្រះនរោត្តម ក៏លេចមុខក្រុមក្មេងទំនើងពីរក្រុមដែល ជនរងគ្រោះស្គាល់ថា ជាក្រុម យុគន្ធរ ហៅកាត់ YKT បូកជាមួយក្រុមលៀសហាលទួលទំពូង ហៅកាត់ LHT មានគ្នា ប្រហែល១០នាក់ ជិះម៉ូតូ៤ ទៅ ៥គ្រឿង ធ្វើសកម្មភាពដកកាំបិតប៉័ងតោ ដេញកាប់ លើក្រុមខ្លួន ដូចក្នុងរឿង ត្រូវចំខ្នងរបួសស្រាលម្នាក់ រួចជនរងគ្រោះរត់ចោលម៉ូតូ ហើយក្រុមក្មេងទំនើងទាំងនោះ ក៏បន្តកាប់លើម៉ូតូជនរងគ្រោះ បែកខ្ទេចរាយពេញផ្លូវ។
បន្ទាប់ពីដេញកាប់លើជនរងគ្រោះទាំងពីនាក់ហើយ ក្រុមក្មេងទំនើងទាំងនោះ ក៏បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុ ជនរងគ្រោះបានត្រឡប់មកយកម៉ូតូវិញ ដោយមិនចង់ មានរឿង វែងឆ្ងាយ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ៕