
បន្ទាយមានជ័យ៖ រថយន្ដមួយគ្រឿងបានក្រឡាប់បន្ទាប់ពីចេញពីសែនឆេងម៉េង បន្ទាលឲ្យស្ត្រីម្នាក់បានបាត់បង់ជីវត និង០៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍ខាងលើកើងកាល ពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ កាំង លីឃីម អាយុ៣៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរនៅភូមិជាមួយគ្នារបួសធ្ងន់ស្រាលចំនួន០៦នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីអ្នកបើកបរ បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននៅចំណុចផ្លូវកោង ដោយសង្ស័យថាងងុយដេក និងស្រវឹង ៕