
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅសម្រាប់ខែមេសា ឆ្នាំ២០២២ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ តាមប្រព័ន្ធវីដេអូ Zoom ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្ត ប្រធានផ្នែកចំណុះ ប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ប្រមាណ ៣៩នាក់៕