
ព្រះសីហនុ៖ ថយន្ដស្ទូចមួយគ្រឿងបុករះ បណ្ដាលឲ្យមនុស្ស៤ នាក់បាន ស្លា.ប់ ភ្លាមនៅនិងកន្លែងកើតហេតុ។
ហេតុការណ៏រខាងលើកើតឡើងកាលពី វេលាម៉ោង១០: ៣០នាទី ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវមិត្តភាពលេខ៥០០ ត្រង់ចំណុចផ្លូវបំបែក ចំណោតចុះអូរ២ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តស្ទូច ០១គ្រឿង ម៉ាក HIYANDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ3A-1512 បើកបរក្នុងទិសដៅពីជើងទៅត្បូង
លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូ១គ្រឿង ម៉ាក SCOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GL-7055 បណ្ដាលឲ្យម៉ូតូដួលបោកក្បាលស្លាប់ភ្លាមទាំងពីរនាក់ប្តីប្រពន្ធ បន្ទាប់មករថយន្តស្ទូចក៏បន្តទៅបុកប៉ះរថយន្ត១គ្រឿងទៀតផ្ទប់ជាប់ផ្ទះប្រជាពលរដ្ឋកៀបជាប់តៃកុងរថយន្ត ហើយបណ្ដាលឲ្យស្លាប់ទាំង 2 នាក់ថែមទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ
ទី១ មានឈ្មោះ ឡូ ភេទប្រុស អាយុ ២២ឆ្នាំមុខរបរ បើកបររថយន្ត និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ យុគ ភេទប្រុស អាយុ២៣ឆ្នាំ។ ទាំង២នាក់មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
ទី៣មានឈ្មោះ JEAN CHARLES ភេទប្រុស ជនជាតិកាណាដា ជាអ្នកបើកបរម៉ូតូ SCOPY និងស្រ្តីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ នៅពុំស្គាល់អត្តសញ្ញាណនៅឡើយ ក្រាន់តែដឹងថាជាអ្នករួមដំណើរលើម៉ូតូ។
ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបាននគរបាលចរាចរយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕