
ភ្នំពេញ៖ សិស្សសាលាប្រទះឃើញសពបុរសម្នាក់ ចងកនឹងដើមអំពិលទឹកនៅពេលសិស្សចេញលេង ក៏នាំគ្នាទៅបេះផ្លែអំពិល ស្រាប់ទឹកប្រទះឃើញសពខាងលើក៏ នាំគ្នារត់បាតជើងសព្រាត។
ធ្វើឲ្យមានការផ្ញាក់ផ្អើលកាល ពីវេលាម៉ោង២នឹង១០នាទីរសៀលថ្ងៃទី០៤ខែមេសាឆ្នាំ ២០២២ ស្ថិតនៅត្រង់ដើមអំពិលទឹកខាងក្រោយអគារសាលាបឋមសិក្សាទួលកី ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលមានវ័យប្រហែល៣០ឆ្នាំជាង ចំណែកភិនភាគ កំពស់ប្រហែល១.៧០ សំបុរខ្មៅ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ខោខៅបោយជើងវែង។
ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅម៉ោងសិស្សចេញលេងក៏នាំគ្នាដើរទៅបេះផ្លែអំពិលទឹកញាំ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ចងកនឹងដើមអំពិលទឹក ក៏រត់ចែកជើងគ្នាមកប្រាប់លោកគ្រូអ្នកគ្រូ ហើយបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកន្លែងកើតហេតុ សហការណ៍ជាមួយសមត្ថកិច្ចជំនាញកោសល្យបច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើកោសល្យវិច័យសព។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច ហើយធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕