
ភ្នំពេញ៖ រថយន្ដmasdaមួយគ្រឿងជិះដោយនារី២នាក់ បានរេចង្កូតទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ និងរថយន្តធុនធំមួយគ្រឿងទៀត ដែលធ្វើដំណើរគ្នា បណ្ដាលឲ្យរយន្ដខូចខាតយ៉ាងដំណំ ។
ហេតុការណ៍ខាងលើកើតឡើង កាលវេលាពីម៉ោង 12 យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី 4 ខែមេសា ឆ្នាំ 2022 ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានដឹងថា គេឃើញនារី 2 នាក់ជិះរថយន្ត masda ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AY-2955 បើកបរតាមបណ្ដោយផ្លូវ 1003 ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ខាងមុខផ្សាយអុីអន២ បានរេចង្កូតទៅបុក ជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ដែរធ្វើដំណើរក្នុងទិសដៅបញ្ចាស់គ្នា បណ្ដាលឲ្យរថយន្ដmasdaរងការខូចខាត ហើយរថយន្តក្រឡុកស៊ីម៉ង់ បើករត់គេចបាត់។
ចំណែកឯរថយន្ត masda ក៏បន្តទៅប៉ះជាមួយរថយន្តធុនធំមួយគ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅបញ្ចាស់គ្នា បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែជាសំណាងល្អ មិនបង្ករឲ្យមានអ្នក រងរបួសនោះទេ។
បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចរថយន្តទាំងពីរ យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕