
ភ្នំពេញ៖ រថយន្ដហាយឡិនឌ័រមួយគ្រឿងដោយគេសង្ស័យថាបើកបរក្នុងស្ថានភាពស្រវឹងស្រវឹង បានជ្រុលចង្កូតឡើងខឿនពុះចែកផ្លូវអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យរថយន្តបាក់កាឡេកង់មុខបន្តដំណើទៅមុខលែងរួច។
គ្រោះថ្នាក់ខាងលើកើតឡើងកាលពី វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ស្ថិតក្នុងបណ្ដោយផ្លូវ R5 ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឱ្យបានដឹងថា គេបានឃើញរថយន្តម៉ាក ហាយឡិនឌ័រ មួយគ្រឿងពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 2V-0193 ធ្វើដំណើរតាមបណ្ដោយផ្លូវ R5 ក្នុង ទិស ដៅ ពី ត្បូងទៅ ជើង។
លុះ មកដល់ត្រង់កន្លែងផ្លូវកោង ដោយបើកបរក្នុងល្បឿនលឿន ថែមទាំងសង្ស័យថាអ្នកបើកបរក្នុងស្ថានភាពស្រវឹងផងនោះ ក៏បានរេចង្កូតឡើងទៅលើខឿន ពុះ ចែក ទ្រូង ផ្លូវរងការ ខូចខាតអស់កង់ចំនួន ២ និង ក្រឡេកង់ខាងមុខ ចំហៀងខាងឆ្វេង។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តចេញថ្លៃសំណង ខូចខាតទៅឲ្យភាគីក្រុមហ៊ុនបឹងកក់ចំនួន ១៥០ដុល្លារដើម្បីបញ្ចប់រឿង។ ចំណែកឯភាគី ម្ចាស់រថយន្ដបានទាកទងទៅរថយន្ដស្ទូច យកទៅជួសជុលដោយខ្លួនឯង៕