#រាជធានីភ្នំពេញ÷ បុរសដែលជាងផ្សារដែកម្នាក់ ឡើងទៅផ្សារស្លាកយីហោឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់ពីលើរន្ទា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ ។
.ហេតុការណ៍នេះបានកើងឡើងកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សឡា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
.សមត្ថកិច្ចបានឲ្យដឹងថា÷ ជនរងគ្រោះខាងលើមានឈ្មោះ ជាង វិត អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
.បើយោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានជាងដែកមួយក្រុម បានបើកម៉ូតូសណ្តោងរ៉ីម៉កដឹកដែកមួយគ្រឿងដឹកគ្នាមកផ្សារដែកនៅមុខផ្ទះល្វែងខាងលើ ជាប់និងក្លោងទ្វារអាគារហុកអាន ដោយជនរងគ្រោះបានឡើងលើអន្ទាដែកនៅខាងលើខណៈដែលកំពុងទាញដែកដើម្បីយកមកផ្សារស្រាប់តែប៉ះជាមួយខ្សែរ(កាបស្រាត)ដែលនៅខាងលើក៏បណ្តាលឲ្យផ្ទុះឆក់ធ្លាក់មកខាងក្រោមបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវក្រុមជាងដែលធ្វើការជាមួយគ្នាដឹកតាមម៉ូតូកង់៣ទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្រ្គោះដល់អាយុជិវិត។
.ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាននៃប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងបានធ្វើកំណត់ហេតុជុំវិញទីតាំងខាងលើផងដែរ ចំណែកឯជនរងគ្រោះត្រូវបានក្រុមផ្សារដែកគា្នគាត់បានធ្វើការដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕