
ភ្នំពេញ ៖ រន្ធត់ណាស់ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយសាររថយន្តកុងតឺន័របុកពីក្រោយពេញទំហឹង ហើយកិន ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ត្រង់ចំណុចជិតច្រកចូលបុរីសន្តិភាព២ ក្នុងភូមិស្រែជុំរ៉ៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះឈ្មោះ សំ វ៉ាន់ អាយុ២៥ឆ្នាំ មុខរបរជាងទឹកភ្លើង ស្នាក់នៅក្នុងបុរីសែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ស្រុកបន្ទាយមាស ខេត្តកំពត ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ចាម 1Y-1834 ជិះតែម្នាក់ឯង។ ចំណែក រថយន្តកុងតឺន័រមិនទាន់ដឹងស្លាកលេខនៅឡើយទេ បន្ទាប់ពីបង្កហេតុ បានបើកចូលក្នុងការ៉ាស់បាត់ឈឹងតែម្ដង។
សមត្ថកិច្ច ជំនាញ បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំស្រាវជ្រាវចាប់រថយន្តនៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕