
ស្វាយរៀង ៖ រថយន្តដឹកកម្មករកម្មការនីរោងចក្រជួបគ្រោះថ្នាក់ចរាចរណ៏ ក្រឡាបផ្ងាជើង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ជាច្រើននាក់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក Hyundai ចំណុះ៥តោន ពណ៌ ស ផ្លាកលេខ ស្វាយរៀង ៣A-២៤៥៨ ដឹកកម្មករកម្មការិនីរោងចក្រចំនួន៦៨នាក់ ធ្វើដំណើរពីទិសដៅពីកេីតទៅលិចតាមផ្លូវជាតិលេខ៣៣៤ ដើម្បីដាក់ក្រុមកម្មករកម្មការិនីតាមផ្ទះដូចរាល់ដង។
លុះមកដលចំណុចកើតហេតុខាងលើរថយន្តដឹកកម្មករកម្មការិនីរោងចក្របានវ៉ាជែងរថយន្តមួយគ្រឿងទៀតក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលឲ្យរថយន្តផ្អៀងធ្លាក់ចិញ្ចើមថ្នល់ខាងត្បូងបណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលសរុប១៨នាក់ ប្រុស១នាក់ របួសធ្ងន់៣នាក់(ស្រី) ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាបដើម្បីសង្គ្រោះ។
សមត្ថកិច្ចបានបញ្ចាក់ថា អ្នកបើកបររថយន្តមានឈ្មោះ មុឹក រតនា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរអ្នកបើកបររថយន្តដឹកកម្មករ ។រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ចំណែកអ្នករបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប៕