ភ្នំពេញៈកាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមដីកាបង្គាប់អោយនាំខ្លួនលេខ១០៩២ «ធ» ដចន ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕